ណាល់ ដារិទ្ធ យុវជនឆ្នើមកម្ពុជាទី១ បានបញ្ចប់ការសិក្សា នៅសាលារាជបណ្ឌិត្យសភាយោធា អតីតព្រះមហាក្សត្រី Alizabeth ទី២ នៃចក្រភពអង់គ្លេស

យុវជន ណាល់ ដារិទ្ធ ដែលជាបុត្រារបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ចប់ការសិក្សាដោយជោគជ័យ និងមោទនភាពបំផុតសំរាប់យុវជនកម្ពុជា ដែលបានបញ្ចប់ការសិក្សាពី សាលារាជ្យបណ្ឌិត្យយោធាអតីតព្រះមហាក្សត្រី Alizabethទី2 របស់ចក្រភពអង៎គ្លេស។ កាលឆ្នាំ ២០២១ យុវជនឆ្នើមកម្ពុជារូបនេះមានឱកាសទទួលបានអាហារូបករណ៍ពីអតីត ព្រះមហាក្សត្រី Alizabeth ទី២ ទៅសិក្សាក្នុងសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។

សូមបញ្ជាក់ថា៖ យុវជនឆ្នើមកម្ពុជា ណាល់ ដារិទ្ធ មុននឹងទទួលបានអាហារូបករណ៍ទៅសិក្សា នៅសាលាបណ្ឌិត្យយោធាចក្រភពអង់គ្លេសដ៏ល្បីមួយនេះបាន គឺដោយសារយុវជន ណាល់ដារិទ្ធ ត្រូវធ្វើការឆ្លងកាត់កិច្ចសំភាសន៍ និងប្រឡងជាមួយវិញ្ញាសារដ៏ស្វិតស្វាញពីសំណាក់មន្រ្តីជំនាញយោធា ដែលជាសេនានុព័ន្ធយោធា របស់ចក្រភព អង់គ្លេសប្រចាំនៅប្រទេសសឹង្ហបុរី និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ជាពិសេសបានការគាំទ្រពីអតីតលោកជំទាវ អគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា រួមជាមួយមន្រ្តីទូតជំនាញជាច្រើនរូបទៀត។ ទីបំផុតយុវជន ណាល់ ដារិទ្ធ បានឆ្លងផុតវិញ្ញាសារដ៏លំបាក និងតឹងរឹងដែលមិននឹកស្មានដល់ថា ទទួលបានជោគជ័យគួរជាទីមោទនភាពយ៉ាងក្រៃលែង និងជាកិត្តិយសធំធេងសម្រាប់ក្រុមគ្រួសាររួមទាំងបង ប្អូនមិត្តភក្តិសាច់ញាតិនៅកម្ពុជា។

បន្ទាប់ពីបញ្ចប់ការសិក្សា និងទទួលបាជោគជ័យយុវជន ណាល់ ដារិទ្ធ បានប្តេជ្ញាចិត្ត និងសន្យាថាយកលទ្ធផលពីការសិក្សារៀនសូត្រពីសាលា មកបំរើលើវិស័យកងទ័ពនៅកម្ពុជា និងចូលរួមអភិវឌ្ឍន៍ជាតិដោយការពារសន្តិភាពជូនជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល៕