តម្លៃស៊ុតសត្វឡើងខ្ពស់គឺជាង១០គ្រាប់(៦,២៣ដុល្លារអាម៉េរិក)បន្ទាប់ប្រទេសមហាអំណាចចំនួន២នៅលើពិភពលោកធ្វើសង្រ្គាមពាណិជ្ជកម្មដោយគ្មានសព្វាវុធ

តម្លៃស៊ុតមាន់-ទាបានឡើងខ្ពស់កាលតាំងពីខែមុនមកម្លេះខណៈអតិថិជនរអ៊ូរទាំថាតម្លៃទំនិញប្រើប្រាស់នានាក៏ឡើងដែរ ប៉ុន្តែដោយឡែកសម្រាប់ស៊ុតមាន់ជាងដប់គ្រាប់គឺមានតម្លៃរហូតដល់ ៦,២៣ ដុល្លារអាម៉េរិក ក្នុងខែមីនា។ ស្ថានភាពបែបនេះបានកើតឡើងបន្ទាប់ពីការប្រកាស តម្លើងពន្ធគយមិនឈប់មិនឈប់រវាងប្រទេសមហាអំណាច២ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយការរំពឹងទុកក្នុងឧស្សាហកម្មនេះទៀតសោត ក៏ត្រូវបានក្រុមបានអ្នកជំនាញស្តីបន្ទោសថាតម្លៃស៊ុតមាន់ឡើងខ្ពស់គឺដោយសារការផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីផងដែរ។ សត្វស្លាបជាង ១៦៨លានក្បាលត្រូវគេសម្លាប់ចោលចាប់តាំងពីឆ្នាំ ២០២២ មកដើម្បីជួយកាត់បន្ថយកម្រិតឆ្លងរីករាលដាលនៃមេរោគផ្តាសាយបក្សី។ តម្លៃស៊ុតមាន់លក់ដុំបានចាប់ផ្តើមធ្លាក់ចុះបន្តិចនៅពាក់កណ្តាលខែមីនា ដោយសារការផ្ទុះឡើងថ្មីៗនៃជំងឺនេះ ប៉ុន្តែតម្លៃនៅតាមហាងទំនិញគ្រឿងទេសទូទៅនៅតែខ្ពស់ដដែល ហើយបញ្ហានេះមួយផ្នែកកើតឡើងដោយសារតែមានតម្រូវក្នុងពិធីបុណ្យ Easter ។ កំណើននៃតម្លៃស៊ុតមាន់បានចោទជាសំណួរអំពីការឡើងថ្លៃនេះដែរ ព្រោះអ្នកផលិតស៊ុតសត្វដ៏ធំបំផុតបានប្រកាសខ្លួនឯងថាមានបរិមាណផ្គត់ផ្គង់បានច្រើន។ ហើយកាលពីដើមសប្តាហ៍មុនក៏មានពិធីបុណ្យ Cal-Maine Foods ដែលអ្នកផលិតស៊ុតដ៏ធំបំផុតក្នុងប្រទេសមួយចំនួនបាននិយាយថាប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួនបានកើនច្រើនគុណនឹងបីដងឯណោះពីការលក់ស៊ុតមាន់ ស្របពេលដែលក្រសួងយុត្តិធម៌កំពុងស៊ើបអង្កេតចំពោះបញ្ហានេះដូចគ្នា។ ចំណែកអ្នកជំនាញវិញរំពឹងថានៅទីបំផុតអតិថិជនទូទៅអាចនឹងបានឃើញនូវអ្វីដែលជាភាពធូរស្រាលរបស់ពួកគេ បន្ទាប់ពីបុណ្យ Esters គឺតម្រូវការស៊ុតមាន់នឹងធ្លាក់ចុះ ហើយការផ្គត់ផ្គង់អាចបន្តប្រសើរឡើងវិញ ដោយសារកសិករទទួលបានសត្វមាន់មកចិញ្ជឹមកាន់តែច្រើនឡើងវិញដែរ។ ស្ថានភាពនេះក៏ត្រូវបានគេវាយតម្លៃថា៖ បន្ទាប់ពីភាពភ្ញាក់ផ្អើលរបស់ពិភពលោក និងទីផ្សារហិរញ្ញវត្ថុកាលពីថ្ងៃពុធ-ព្រ.ហ កន្លងទៅនេះ ក្រោយពីអាម៉េរិកប្រកាសព្យួរតម្លៃពន្ធគយរយៈពេល៩០ថ្ងៃដល់ប្រទេសចំនួន៧៥ ដោយជំនួសមកវិញនូវអត្រាទាប១០% បានធ្វើឲ្យមេដឹកនាំ និង ធុរជនទាំងអស់ចាប់ផ្តើមសម្របខ្លួនគិតគូរនិងរិះរកវិធីសាស្រ្តបែបណាដើម្បីទប់ទល់ស្ថានភាពបន្ទាប់ពី រយៈពេល៣ខែក្រោយទៀត។ លោក Josh Boak ជាអ្នករាយការណ៍ព័ត៌មានម្នាក់បាននិយាយថារឿងភាគគូជម្លោះពាណិជ្ជកម្មស្តីពីពន្ធគយនេះមើលទៅមិនងាយបញ្ចប់នោះទេ។ វាជាភាពមិនប្រាកដប្រជាមួយដោយសារអត្រាពន្ធ១០%នេះ គឺស្ថិតនៅលើបបូរមាត់ប្រទេសមហាអំណាចដដែល។ មកដល់ពេលនេះ លោក Donald Trump ដែលជាប្រធានាធិបតីទី៤៧របស់អាម៉េរិកកំពុងស្វែងរកជំហានបោះជាបន្តបន្ទាប់ដើម្បីដាក់គំនាបជាមួយប្រទេសចិនដដែល។ លោក Boak បាននិយាយថា “រដ្ឋបាលអាម៉េរិកបានបញ្ជាក់យ៉ាងច្បាស់ថាការដំឡើងពន្ធដំបូងគឺខ្ពស់ត្រឹម១២៥% លើប្រទេសចិនទេ ប៉ុន្តែមិននឹកស្មានថាអាម៉េរិកនៅតែតម្លើងបន្តរហូតដល់១៤៥% ឯនោះ ដែលនេះគឺជាស្ថានការណ៍របស់ប្រទេសមហាអំណាចទាំងពីរ ដែលអាចនឹងបង្កការឈឺចាប់ដល់គ្នាទៅវិញទៅមក និង ប្រទេសនានាដែរ ខណៈដែលប្រទេសចិនក៏បានដាក់អត្រាពន្ធបន្ថែម៨៤% មកលើទំនិញអាមេរិកខ្ពស់ដែរ និងប្រកាសថាខ្លួនមិនចុះញ៉ោមនឹងសង្រ្គាមមួយនេះជាដាច់ខាត។ សង្រ្គាមមិនប្រើអាវុធរវាងភាគីទាំងពីរបានធ្វើឲ្យភាគហ៊ុនអាស៊ីម្តងឡើង ម្តងចុះ និងអាចបង្ករជាវិបត្តិសេដ្ឋកិច្ចដ៏ធំថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ