ទឹកជំនន់បានវាយប្រហារផ្នែកខ្លះនៃប្រទេសអង់គ្លេស ប្រទេសវែលស៍ បន្ទាប់ពីខ្យល់ព្យុះថ្មីឈ្មោះថា Bert

ខ្នងផ្ទះ និងហាងអាជីវកម្មជាច្រើនត្រូវបានជន់លិចកាលពីថ្ងៃអាទិត្យ ខណៈដែលខ្យល់ព្យុះឈ្មោះ Bert បានបន្តវាយលុកសហគមន៍នានានៅទូទាំងចក្រភពអង់គ្លេស។ ចំណែកនៅតំបន់ West Yorkshire ឪពុកម្នាក់បានរៀបរាប់ពីពេលវេលាដ៏គួរឱ្យភ័យខ្លាចដែលរូបលោកនិងកូនប្រុសអាយុ ១១ខែខម្នាក់របស់លោកបានរត់គេចពីរថយន្តដែលលិចភ្លាមៗបន្ទាប់ពីមានព្យុះនិងភ្លៀងធ្លាក់ខ្លាំង។ យោងតាមទូរទស្សន៍ Sky News របស់អង់គ្លេស លោក Andre Randles បានបើករថយន្តជាមួយកូនប្រុសរបស់លោកឈ្មោះ Luca ទៅកាន់ផ្ទះរបស់លោកនៅក្នុងទីក្រុង Todmorden នៅពេលដែលរូបលោកបាននិយាយថា រថយន្តបានចូលទៅក្នុងអ្វីដែលលោកគិតថាវាគ្រាន់តែជាភក់ទឹករាក់ៗប៉ុណ្ណោះ។ ពេលនើរថយន្តបានចាប់ផ្តើមជន់ជោរលិចទឹកភ្លាមៗ ហើយលោក Randles បានព្យាយាមបើករត់តាមបង្អួច ហើយជម្លៀសនាំកូនរបស់លោកទៅកាន់ទីកន្លែងសុវត្ថិភាពដែរ។ លោកបាននិយាយថា “ខ្ញុំបានយកកូនខ្ញុំទួលលើក្បាលរបស់ខ្ញុំដើម្បីប្រាកដថារូបគេមិនប៉ះនឹងទឹកឬអ្វីទាំងអស់ដើម្បីព្យាយាមធ្វើឱ្យរូបគេមានភាពកក់ក្តៅ”។  គាត់បាននិយាយបន្តថានៅពេលលោកបានពិពណ៌នាអំពីទុក្ខលំបាកនេះ លោកនៅតែមានអារម្មណ៍ភ័យខ្លាចនៅឡើយទេ ដោយសារតែលោកមិនធ្លាប់ជួបហេតុការណ៍បែបនេះទេពីមុនមក “វាពិតជាគួរឱ្យខ្លាចនិងមិនហ៊ានសូម្បីតែគិតសារជាថ្មី ។ ចំណែកនៅទីក្រុង Pontypridd របស់ប្រទេសវែលស៍វិញ មានខ្នងផ្ទះ និងហាងទំនិញនានាត្រូវបានជន់លិច ខណៈដែលអ្នកស្រុកព្យាយាមជម្លៀសរបស់របរចេញពីតំបន់រងគ្រោះទាំងនោះ និងរក្សាទុករបស់របរមួយចំនួនរបស់ពួកគេ។ អ្នកខ្លះបានបង្ហាញការខកចិត្តខ្លាំងចំពោះការកងកម្លាំងការពារដោយអាជ្ញាធរក្នុងតំបន់ពីការជន់លិចផ្ទះរបស់ពួកគេ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ