ទោះបីមិនកាត់ទោសប្រហារជីវិតក៏ត្រូវជាប់ពន្ធនាគារ១ជីវិតដែរ! តុលាការវៀតណាមបដិសេធបណ្តឹងឧទ្ធរណ៍ចំពោះទោសប្រហារជីវិតមហាសេដ្ឋីអចលនទ្រព្យដ៏កក្រើក Truong My Lan
ទោះបីមិនកាត់ទោសប្រហារជីវិតក៏ត្រូវជាប់ពន្ធនាគារ១ជីវិតដែរ! តុលាការវៀតណាមបដិសេធបណ្តឹងឧទ្ធរណ៍ចំពោះទោសប្រហារជីវិតមហាសេដ្ឋីអចលនទ្រព្យដ៏កក្រើក Truong My Lan
————-
មហាសេដ្ឋីអចលនទ្រព្យវៀតណាមនឹងត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតពីបទកិបកេងសាច់ប្រាក់ ១២.៥ ពាន់លានដុល្លារអាម៉េរិក ស្របពេលដែលបណ្តឹងឧទ្ធរណ៍ត្រូវតុលាការបដិសេធ។ នៅថ្ងៃអង្គារនេះតុលាការវៀតណាមបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់មហាសេដ្ឋីអចលនទ្រព្យមហាសាលលោកស្រីTruong My Lan (ជួងមីឡាន់) ដែលជាប្រធានក្រុមហ៊ុនអចលនៈទ្រព្យដ៏ធំបំផុតមួយរបស់ប្រទេសវៀតណាម ទោះបីជាមានបណ្តឹងឧទ្ធរណ៍របស់លោកស្រីក៏ត្រូវបដិសេធដែរ ហើយលោកស្រីនៅតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពក្លែងបន្លំ និងស៊ីសំណូកក្នុងទឹកប្រាក់ដ៏សម្បើមជាង១២.៥ ពាន់លានដុល្លារ ស្មើនឹងប្រហែលជា៣% នៃ GDPសរុបរបស់ប្រជាជនវៀតណាមឆ្នាំ២០២២។ នេះគឺជាករណីក្លែងបន្លំហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសនវៀតណាម ក្រៅពីនោះ VnExpress បាននិយាយថាលោកស្រី My Lan បានគ្រប់គ្រងដោយខុសច្បាប់ នូវធនាគារ Saigon Joint Stock Commercial Bank បន្តមកលោកស្រីត្រូវបានគេចោទប្រកាន់ថាបានចេញកម្ចីប្រាក់ក្លែងក្លាយចំនួន២៥០០ដងចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ ដោយបង្កើនកេងប្រវ័ញ្ចសាច់ប្រាក់ចំនួន១.២ពាន់លានដុល្លារអាម៉េរិកពីក្រុមអ្នកវិនិយោគចំនួន៣៦០០០នាក់តាមរយៈមូលបត្របំណុលខុសច្បាប់របស់លោកស្រី និងការដោះដូរគ្នាដោយខុសច្បាប់ចំនួនជាង៤.៥ពាន់លានដុល្លារអាម៉េរិកទាំងក្នុងនិងក្រៅប្រទេសវៀតណាមយ៉ាងផុសផុលផងដែរ។ បន្តមកទៀតលោកស្រីបានរៀបចំការច្របាច់បញ្ចូលគ្នាក្នុងឆ្នាំ ២០១១ នៃធនាគារ SCB ដែលរងការចោទប្រកាន់ជាមួយអ្នកផ្តល់ប្រាក់កម្ចីពីរផ្សេងទៀតដោយមានការសម្របសម្រួលជាមួយធនាគារកណ្តាលរបស់ប្រទេសវៀតណាម។ តុលាការបានរកឃើញថាលោកស្រីបានប្រើវិធីនេះដើម្បីមានទំនាក់ទំនងជាមួយនឹងធនាគារ SCB ដើម្បីលាក់បាំងសាច់ប្រាក់។ យោងទៅតាមឯកសាររបស់រដ្ឋាភិបាលបានឲ្យដឹងថា លោកស្រី My Lan បានគ្រប់គ្រងដោយប្រយោលជាង ៩០% នៃធនាគារនេះ ប៉ុន្តែលោកស្រីបានបដិសេធ ហើយលោកស្រីក៏ជាមុខសញ្ញាអនុម័តប្រាក់កម្ចីរាប់ពាន់លានដុល្លារទៅឲ្យក្រុមហ៊ុនខ្មោច ឬ ghost companies ជាច្រើនដែរ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VnExpress បានរាយការណ៍ដោយដកស្រង់ការរកឃើញភស្តុតាងរបស់តុលាការនាពេលថ្មីៗនេះ។ បន្ទាប់មកលោកស្រីក៏បានសូកប៉ាន់មន្ត្រីក្នុងជួររដ្ឋាភិបាលវៀតណាមដើម្បីជួយបិទបាំងផ្លូវរបស់លោកស្រីដើរជាបន្តបន្ទាប់។ ក្រោយបែកធ្លាយរឿងដ៏អាស្រូវនេះ លោកស្រី My Lan ត្រូវតុលាការសម្រេចកាត់ទោសអស់មួយជីវិតកាលពីខែតុលានឹងត្រូវការកាត់ទោសលើកទីពីរចំពោះលោកស្រីដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការកាត់ទោសប្រហារជីវិតនេះ អាចធូរស្រាលបន្តិចមកជាត្រូវកាត់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើមេធាវីរបស់លោកស្រី Lan មានភស្តុតាងបង្ហាញថាលោកស្រីបានប្រគល់ប្រាក់១ភាគ៣នៃប្រាក់ដែលបានក្លែងបន្លំនោះឲ្យជនរងគ្រោះវិញ៕
សម្រួលអត្ថបទ៖ សុផារិន្ទ