ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមគាំទ្រ និងផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ធនាគារ ក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា ២០២៤
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមគាំទ្រ និងផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ធនាគារ ក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា ២០២៤
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួមគាំទ្រ និងផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ធនាគារ ក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កម្មវិធីនេះ រៀបចំឡើងដោយសមាគមសហគ្រិនវ័យ ក្មេងកម្ពុជា ដោយមានការអញ្ចើញចូលរួមជាកិត្តិយស ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាគម ម្ចាស់អាជីវកម្ម និស្សិត សិស្សានុសិស្សសរុបប្រមាណ ២០០០នាក់។
ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍ថា ទិវានេះ រៀបចំ ឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងដល់សហគ្រិន ម្ចាស់អាជីវកម្ម ជាពិសេសក្នុងចំណោមនិស្សិតដែលនឹងក្លាយជាសហគ្រិនភាពនាពេលអនាគត លើសពីនេះជាការលើកទឹកចិត្ត ដល់អ្នកវិនិយោគទាំងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិផងដែរ។
បច្ចុប្បន្ននេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានសមាជិកចំនួន៦០០នាក់ ដែលតំណាងឱ្យក្រុមហ៊ុនប្រហែល១៨០០ក្រុមហ៊ុន មាននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រះសីហនុ កំពត និងខេត្តកែប ហើយក៏កំពុងរៀបចំសាខាសមាគមនៅខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែងទៀតផង៕