ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងធនាគារអភិវឌ្ឍន៍ កសិកម្មចិន (Agricultural Development Bank of China – ADBC)

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារអភិវឌ្ឍន៍កសិកម្មចិន (ADBC)។ ពិធីចុះហត្ថលេខានេះប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ឯកឧត្តម Zhan Dongsheng ប្រធានធនាគារ ADBC ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារទាំងពីរ។ 

អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញភាពជា ដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការសេវាកម្មធនាគារលើការអភិវឌ្ឍវិស័យកសិកម្ម, ការ ជំរុញការ វិនិយោគមកប្រទេសកម្ពុជា, ការជំរុញការនាំ ចេញកសិផលកម្ពុជាមកទីផ្សារប្រទេសចិន តាមរយៈការផ្តល់ សេវាកម្មធនាគារជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍និង ឧត្តមានុវត្តរវាងធនាគារទាំងពីរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ 

បន្ថែមពីនេះ, ធនាគារទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញហិរញ្ញប្បទានបៃតងដើម្បីរួម ចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាស ធាតុ និងចូលរួមធ្វើការសិក្សាស្រាវជ្រាវរួមគ្នា (Joint- Research) ក្នុងក្របខណ្ឌ APRACA Centre of Excellence – Green Finance to Agriculture Sector។ ធនាគារទាំងពីរ ក៏បាន សង្កត់ធ្ងន់លើការចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមនៃ APRACA និងពង្រឹងសមត្ថភាពសាត់ជាដីពីក ចូលរួមវគ្គបណ្តុះ បណ្តាលរួមគ្នា, ការផ្លាស់ប្តូរបទពិសោធន៍រវាងបុគ្គលិក (Staffs Exchange ទស្សនកិច្ចសិក្សា ជាដើម។

ក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នានេះ, ធនាគារទាំងពីរ នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ តាមរយៈ ការចែករំលែកនូវបទពិសោធន៍ល្អៗ និងការចែករំលែកព័ត៌មានទៅវិញទៅមក៕