ធ្យូបកាហ្វេ ជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ បានសម្ពោធសាខាថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។
កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកាក្រុមហ៊ុន ធ្យូបកាហ្វេ បានឱ្យដឹងថា៖ ធ្យូបកាហ្វេ បានបើកដំណើរការតាំងពីឆ្នាំ២០១៧ កត្តាដែលធ្វើឱ្យធ្យូបកាហ្វេ មានការគាំទ្រពីសំណាក់អតិថិជន ដោយសារការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងបំផុតក្នុងការធ្វើភេសជ្ជៈដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ តម្លៃសមរម្យ និងសេវារហ័សជូនអតិថិជន។
កញ្ញា មុន្នីពេជ្រ ក៏បានបង្ហើបថា ធ្យូបកាហ្វេ នឹងបន្តស្វែងរកនូវរសជាតិ និងគ្រឿងផ្សំពិសេសៗ សម្រាប់អតិថិជនក្នុងគោលដៅជួយលើកកម្ពស់វត្ថុធាតុដេីមដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាយើង។ លេីសពីនេះទៅទៀត ធ្យូបកាហ្វេក៏បានចេញលក់នូវមុខម្ហូបបែបខ្មែរជាច្រេីនជម្រេីសដែលមានតម្លៃសមរម្យចាប់ពី 10,000 រៀលផងដែរ។
នៅក្នុងថ្ងៃសម្ពោធនេះផងដែរ លោក យៀប សុគន្ធថៃ ម្ចាស់សាខាធ្យូបកាហ្វេមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលេីកឡេីងអំពីការវិនិយោគលេីម៉ាកកាហ្វេធ្យូប ដោយលោកបានបញ្ជាក់ថា៖ ខ្ញុំតែងតែញុំាកាហ្វេរាល់ព្រឹក ហើយខ្ញុំសាកកាហ្វេជាច្រេីនម៉ាក
ប៉ុន្តែនៅពេលខ្ញុំញុំាកាហ្វេធ្យូប ខ្ញុំមានអារម្មណ៍ថាកាហ្វេមិនឈ្ងៀម ឬខ្លោច និងរសជាតិកាហ្វេខ្លាំងល្មម ដូចនេះធ្វើឱ្យខ្ញុំនឹកឃើញរសជាតិមួយដែលខ្ញុំចូលចិត្ត និងនឹកឃេីញរាល់ព្រឹក។ បើនិយាយឱ្យមែនទែន គឺខ្ញុំត្រួតពិនិត្យពីម៉ាក រសជាតិ សេវាកម្ម និងការរចនានៅក្នុងហាង។ ចំណុចទាំងអស់នេះហើយ ដែលធ្វើឱ្យខ្ញុំជឿជាក់ និងចង់បានម៉ាកនេះជាដៃគូ។
ក្នុងនោះផងដែរ គណៈកម្មការមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសម្រេចចិត្តអនុញ្ញាត
ឱ្យធ្យូបកាហ្វេ បេីកដំណើរការនៅក្នុងបរិវេណមន្ទីរពេទ្យ ដោយឃេីញថា ម៉ាកនេះបានផ្ដោតសំខាន់លេីគុណភាព រសជាតិ តម្លៃ និងអនាម័យ ហើយក៏ជួយសម្រួលដល់បុគ្គលិក មន្ត្រីរាជការទាំងអស់ នូវភាពងាយស្រួលក្នុងការស្វែងរកភេសជ្ជៈ ម្ហូបអាហារ និងកន្លែងសម្រាករយៈពេលខ្លីបន្ទាប់ពីនឿយហត់ពីការងារ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ធ្យូបកាហ្វេ បានបើកដំណើរការសាខា ចំនួន ៤១សាខា ទូទាំងរាជធានី ខេត្តក្រុង ក្នុងនោះរួមមាន៖ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ សាខាបន្ទាប់នឹងបើកនៅក្នុងខេត្តកំពត និងខេត្តប៉ោយប៉ែត៕