នាយកប្រតិបត្តិកម្មវិធីបរិស្ថានរបស់ UN បាននិយាយថា៖ យើងទាំងអស់គ្នាត្រូវក្រោកឈរឡើង ឈប់រស់នៅជាមួយផ្លាស្ទិក និងផ្តើមធ្វើវាចេញពីទីក្រុងប៊ូសានដ៏ស្រស់ស្អាតនេះ 

ក្រុមអ្នកចរចាដើម្បីបរិស្ថានកំពុងប្រមូលផ្តុំគ្នានៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទនេះក្នុងផែនការថ្មី ដើម្បីជំរុញសកម្មភាពចុងក្រោយ និងដើម្បីដោះស្រាយវិបត្តិសកល នៃការបំពុលប្លាស្ទិកក្នុងទីក្រុងបុរាណ និងស្រស់ស្អាតមួយនេះ។ នេះគឺជាលើកទី៥ ហើយដែលប្រទេសនានា ក្នុងពិភពលោកកំពុងជួបប្រជុំពិភាក្សាគ្នា ដើម្បីបង្កើតសន្ធិសញ្ញាលុបបំបាត់ការបំពុលប្លាស្ទិកដែលមានកាតព្វកិច្ចស្របច្បាប់ ជាមួយគ្នា។ នៅបរិវេណជុំវិញនោះក៏មានអ្នកតំណាងមកពីឧស្សាហកម្មផ្លាស្ទិក អ្នកវិទ្យាសាស្ត្រ និងអ្នកបរិស្ថានបានកំពុងនឹងស្វែងរកវិធីសាស្រ្ត ដែលពិភពលោកត្រូវចូលរួមដោះស្រាយបញ្ហា ដែលកំពុងកើនឡើងដែរ។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ភពផែនដីនេះកំពុងតែ«ឆក់យកប្លាស្ទិក»។ វាកំពុងបំពុលទឹកបឹង ទន្លេ មហាសមុទ្រ និងរាងកាយរបស់មនុស្សជាតិ។ នាយកប្រតិបត្តិកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ លោក Inger Andersen បាននិយាយថា “នេះគឺជាបញ្ហាមួយស្តីអំពីយុត្តិធម៌អន្តរជំនាន់ ដោយអ្នកដឹកនាំនៃជំនាន់ទាំងនេះ ត្រូវតែក្រោកឈរឡើងជាមួយពួកយើង និងបញ្ឈប់ការរស់នៅជាមួយសំរាមទាំងអស់នេះទៀត។ យើងអាចដោះស្រាយបញ្ហានេះបាន ហើយយើងត្រូវតែធ្វើវានៅទីក្រុង Busan ជាទីតាំងចាប់ផ្តើម»។ កិច្ចប្រជុំជាសកលចំនួន៤មុនៗបានបង្ហាញឱ្យឃើញពីភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងគោលដៅ និងផលប្រយោជន៍។ ដឹកនាំកិច្ចប្រជុំដោយប្រទេសន័រវេស និងរាក់វ៉ាន់ដា ក្នុងនោះរដ្ឋមន្ត្រីចំនួន៦៦នាក់បានស្នើឲ្យមានសន្ធិសញ្ញានេះដើម្បីដោះស្រាយបរិមាណផ្លាស្ទិចសរុបនៅលើភពផែនដីដោយការគ្រប់គ្រងការរចនាប្លាស្ទិក គ្រប់គ្រងការផលិត ការប្រើប្រាស់ និងកន្លែងដែលបញ្ចប់វាដែរ។ គណៈប្រតិភូមកពីប្រទេសដែនកោះដែលរងគ្រោះខ្លាំងនៃមីក្រូនេស៊ីបានជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផលិតផ្លាស្ទិក “ដោយគ្មាននិរន្តរភាព” ដែលហៅថាស្ពានទៅកាន់ប៊ូសាន។ ប្រទេសដែនកោះកំពុងជួបបញ្ហាជាមួយនឹងបរិមាណផ្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយកាកសំណល់ផ្លាស្ទិករបស់ប្រទេសផ្សេងទៀតដែលបោកបក់នៅលើច្រាំងសមុទ្ររបស់ពួកគេ បានរសាត់មកជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួន។ ម៉្យាងវិញទៀតប្រទេសផលិតផ្លាស្ទិក និងប្រេង និងឧស្ម័នមួយចំនួន រួមទាំងអារ៉ាប៊ីសាអូឌីត ត្រូវប្រឆាំងយ៉ាងដាច់អហង្កាចំពោះការកំណត់ណាមួយលើការផលិតប្លាស្ទិកលើពិភពលោក៕ 

សម្រួលអត្ថបទ៖ ​សុផារិន្ទ