នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer ទស្សនានិងស្ញើចសរសើរព្រះវិហារអ៊ីស្លាមដ៏ល្បីនិងស្កឹមស្កៃបំផុតនៅ Abu Dhabi ដែលមានឈ្មោះថា Sheikh Zayed Grand Mosque
អំឡុងពេលដែលនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer ធ្វើទស្សនកិច្ចនៅទីក្រុង Abu Dhabi កាលពីថ្ងៃច័ន្ទនេះលោកក៏ត្រូវបានគេផ្តល់កិត្តិយសចូលទស្សនាព្រះវិហារ Sheikh Zayed Grand Mosque ដ៏ល្បីនៅទីក្រុងមួយនេះដែរ។ ដំណើរទស្សនារបស់លោកនាយករដ្ឋមន្រ្តីដែលបានទៅទស្សនាព្រះវិហារអ៊ីស្លាមដ៏ស្រស់ស្អាត និងធំស្កឹមស្កៃនេះដែរ លោកក៏បានកោតសរសើរអំពីស្នាដៃវិចិត្រករជាប្រជាជនអារ៉ាប់នៅចំពោះមុខលោកប្រធានាធិបតី Mohamed bin Zayed bin Sultan ថាពិតជាអស្ចារ្យខ្លាំងណាស់។ ព្រះវិហារ Sheikh Zayed Grand Mosque គឺជាវិហារអ៊ីស្លាមមួយដែលមានទីតាំងនៅ ទីក្រុង Abu Dhabi រដ្ឋធានីនៃប្រទេសអារ៉ាប់រួម។ វាជាព្រះវិហារអ៊ីស្លាមដ៏ធំបំផុតក្នុងប្រទេសនេះ ហើយជាកន្លែងគោរពបូជាដ៏សំខាន់សម្រាប់ការអធិដ្ឋានប្រចាំថ្ងៃរបស់ឥស្លាមសាសនាផងដែរ។ ហើយក៏មានការចម្លងវិហារតូចមួយដូចព្រះវិហារនេះដែរស្ថិតនៅកោះ Surakarta ដែលជាទីក្រុងក្នុងប្រទេសឥណ្ឌូនេស៊ី។ ព្រះវិហារនេះកសាងឡើងយោងតាមព្រះនាមនៃសម័យកាលនៃព្រះមហាក្សត្រ Sheikh Zayed bin Sultan Al Nahyan ដើម្បីបង្ហាញពីស្ថានភាពដ៏លំបាកកាលពីសម័យនេះ និងទុកជាប្រវត្តិសាស្ត្រ និងដើម្បីបញ្ចូលជាមួយនឹងព្រះសាររបស់សាសនាអ៊ីស្លាមសម្រាប់កសាងសន្តិភាព ការអត់ឱន និងភាពចម្រុះជាសកលផថែមទៀតផង។ ស្ថាបត្យករដែលបានរចនាព្រះវិហារនេះមានឈ្មោះថា Yusef Abdelki ជារចនាប័ទ្មបែបអ៊ីស្លាមនិយម ព្រះវិហានេះបានបើកការដ្ឋានសាងសង់នៅឆ្នាំ ១៩៩៦ និងបានបញ្ចប់ការសាងសង់នៅឆ្នាំ២០០៧ចំណាយថវិកាសរុបអស់២ទ្រីលាន Dhs ស្មើនឹង ៥៤៥លានដុល្លារអាម៉េរិក។ គម្រោងនេះត្រូវបានចាប់ផ្តើមដោយអតីតប្រធានាធិបតីរបស់អាមីរ៉ាត់អារ៉ាប់រួម Sheikh Zayed bin Sultan Al Nahyan ដែលព្រះអង្គសម្រេចបង្កើតរចនាសម្ព័ន្ធនេះឡើង ដើម្បីបង្ហាញពីការបង្រួបបង្រួមនៃភាពចម្រុះនៃវប្បធម៌ក្នុងពិភពឥស្លាម ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មបែបទំនើប និងសិល្បៈសហសម័យថែមទៀតផង។ នៅឆ្នាំ ២០០៤ ព្រះអង្គម្ចាស់ Sheikh Zayed បានយាងសោយទីវង្គតហើយក៏ត្រូវបានគេបញ្ចុះនៅទីធ្លានៃព្រះវិហារអ៊ីស្លាមដ៏ធំនេះដែរ។ ការិយាល័យ នៃព្រះវិហារ Sheikh Zayed Grand Mosque Center ហៅកាត់ថា (SZGMC) ស្ថិតនៅភាគខាងលិចនៃទីធ្លា minarets ។ SZGMC មានតួនាទីគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ និងបម្រើជាមជ្ឈមណ្ឌលនៃការសិក្សា និងរបកកំហើញថ្មីតាមរយៈសកម្មភាពវប្បធម៌អប់រំ និងកម្មវិធីរបស់អ្នកទស្សនារាប់ពាន់ដែរ។ ចំណែកបណ្ណាល័យវិញស្ថិតនៅភាគឦសានបរិវេណ minarets ដើម្បីបម្រើដល់សហគមន៍ជាមួយនឹងសៀវភៅបុរាណ និងការបោះពុម្ពផ្សាយដែលនិយាយអំពីមុខវិជ្ជាឥស្លាមជាច្រើនប្រភេទមានដូចជា៖ វិទ្យាសាស្ត្រ អរិយធម៌ អក្សរផ្ចង់ សិល្បៈ និងកាក់គម្រូជាដើម រួមទាំងការបោះពុម្ពនូវសៀវភៅកម្រមួយចំនួនទៀត។ សណ្ណាល័យនេះប្រមូលផ្តុំដោយសម្ភារៈនិងសៀវភៅច្រើនភាសា រួមទាំងភាសាអារ៉ាប់ អង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ អាឡឺម៉ង់ និងកូរ៉េជាដើម។ អស់រយៈពេល២ឆ្នាំមកហើយ ដែលវាបានដំណើរការ ក្រោយពីទទួលបានចំណាត់លេខ២ទូទាំងពិភាពសម្រាប់ពិភពលោកថាជាទីតាំងដែលគួរតែទៅទស្សនា ដោយ អេបដ៏ល្បីគឺ Trip Advisor ៕
សម្រួលអត្ថបទ៖ សុផារិន្ទ