នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញប្រកាសតែងតាំងមុខតំណែង មេបញ្ជាការយោធភូមិភាគទី៣កងទ័ពជើងគោក

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង មេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿន សុខុន អតីតមេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក ដែលត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង មុខតំណែងជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ ។ ជាមួយគ្នានេះដែរសូមអបអរសាទរ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ជាមេបញ្ជាការយោធភូមិភាគទី៣ កងទ័ពជើងគោក នឹងប្រារព្ធពិធីប្រកាសនាពេលនេះ។