នាវាខ្នាតយក្សនាំ១គ្រឿងនាំភ្ញៀវទេសចរចំនួន ៨៦៩នាក់ចម្រុះជាតិសាសន៍បានចូលចតដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុរយៈ ពេល ២ ថ្ងៃ

នាវាខ្នាតយក្សនាំ១គ្រឿងនាំភ្ញៀវទេសចរចំនួន ៨៦៩នាក់ចម្រុះជាតិសាសន៍បានចូលចតដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុរយៈពេល ២ ថ្ងៃ នៅវេលាម៉ោង ៧.០០ នាទីព្រឹក ថ្ងៃទី ២៩តុលាឆ្នាំ២០២៤ នាវាទេសចរ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY (២៩.៣០.២០២៤)។នាវានេះ ផ្ទុុកភ្ញៀវទេសចរណ៍ចំនួន ៨៦៩នាក់/ស្រី ៤៤៨នាក់, មាន ២១សញ្ជាតិ នាវិកចំនួន ១៦៧នាក់/ស្រី ២៨នាក់, មាន ២៧សញ្ជាតិមានបណ្តោយ ប្រវែង២២៨.៣០ម៉ែត្រទទឹង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៦៥ម៉ែត្រដែលធ្វើចេញមកពីប្រទេស វៀតណាម .ចូលចតនៅប្រទេសកម្ពុជានិងត្រឡប់ទៅប្រទេសថៃ វិញនៅវេលាម៉ោង ១៤:០០នាទីថ្ងៃទី៣០.១០.២០២៤។ ភ្ញៀវច្រើនជាងគេ ជនជាតិអាមេរិកចំនួន ៧១៣ នាក់ និងភ្ញៀវទេសចរចេញវិញតាមយន្តហោះចំនួន ៩នាក់ ស្រី ៥នាក់ មាន ៣សញ្ជាតិ៕សូមជម្រាបផងដែរថា ក្នុងដំណើរចូលចត និងទស្សនកិច្ច ក្នុងទឹកដីខេត្តព្រះសីហនុ គោល ដៅដែលភ្ញៀវទេសចរត្រូវចុះទស្សនារួមមាន -ឧទ្យានជាតិរាម-ឆ្នេរមាស ឆ្នេរប្រាក់-វត្តសមាធិ -វត្តលើ-វត្តក្រោម-ភូមិនេសាទ(នៅទំនប់រល) -ផ្សាលើ -ឆ្នេរអូរឈើទាល-អូរត្រះ-ឆ្នេរឯករាជ្យ-សួនច្បារឯករាជ្យ… ។