នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកផ្តើមចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ

នាវាចម្បាំងកងទ័ពជើងទឹកអាម៉េរិកផ្តើមចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ

_ _ _ _

នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) មាននាវិកសរុបចំនួន១០៣នាក់នៅព្រឹកថ្ងៃទី ១៦ ធ្នូនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃ២០ខែធ្នូ ឆ្នាំ២០២៤។ ការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក។

 

នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃនេះ គឺមានការទទួលដោយផ្ទាល់ដោយលោកវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្រ រាម ក្នុងនាមកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម អមជាមួយការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។

 

នេះគឺជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលនាវាចម្បាំងសហរដ្ឋអាម៉េរិកមានវត្តមានសំចតនៅកំពង់ផែកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៧មក កម្ពុជាបានទទួលឱ្យនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ចូលសំចតសរុបចំនួន ២៧គ្រឿង៕