នាវាទេសចរណ៍អន្តរជាតិឈ្មោះ Viking Venus សញ្ជាតិ Norway មកពីប្រទេសថៃ ដឹកភ្ញៀវទេសចរណ៍ចំនួន ៨៣០នាក់បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ រយៈពេល ០២ថ្ងៃ

នាវាទេសចរណ៍អន្តរជាតិឈ្មោះ Viking Venus សញ្ជាតិ Norway មកពីប្រទេសថៃ នៅវេលាម៉ាង១០:៤៥នាទីព្រឹក ថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ រយៈពេល ០២ថ្ងៃ (ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥) និងចាកចេញត្រឡប់ទៅប្រទេសវៀត ណាមវិញ នៅវេលាម៉ោង ២០:០០នាទី ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៥ ។

នាវានេះមានបណ្តោយ ២២៨.៣០ ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជំរៅទឹក ៦.៥០ម៉ែត្រ  និងដឹកភ្ញៀវ ទេាចរណ៍ចំនួន ៨៣០នាក់ ស្រី ៤៤២នាក់ (២០ សញ្ជាតិ) 

និងនាវឹក ៤៦៣នាក់ ស្រី ១០២នាក់ (៣៥សញ្ជាតិ) ។

+គោលដៅដែលភ្ញៀវនឹងទៅទស្សនាកម្សាន្ត សម្រាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ មានដូចខាងក្រោម ÷

-វត្តលើ

-វត្តក្រោម

-រូបសំណាក់តោពីរ

-សួនឯករាជ្យ

-ឆ្នេរឯករាជ្យ

-ឆ្នេរអូរឈើទាល

-រាម ។