នៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង មានសមុច្ច័យប្រភេទកាក់ចំនួន១៥៥៧ ដែលបានរកឃើញកាលឆ្នាំ២០១២ នៅទីតាំងវត្តបឹងខ្នារ ស្ថិតក្នុងភូមិវត្ត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះកាក់បារាំង ឥណ្ឌូចិន មានចំនួនច្រើន ហើយមានអាយុពីឆ្នាំ១៨៩១ ដល់ឆ្នាំ១៩១១។ ក្រៅពីកាក់បារាំង យើងក៏បានរកឃើញកាក់ខ្មែរដែរ ដែលផលិតនៅឆ្នាំ១៨៦០ ហើយសរសេរពាក្យថា “ក្រុងកម្ពុជា…” នៅខាងមុខ៕