បន្ទាប់ពីចុះត្រួតពិនិត្យតំបន់ Kursk ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានសង្កត់ធ្ងន់ថា៖ លោកយល់ព្រមតាមសំណើបទឈប់បាញ់៣០ថ្ងៃរបស់អាម៉េរិក ប៉ុន្តែបើមានលក្ខខណ្ឌចាំបាច់រុស្ស៊ីត្រូវតែបាញ់

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយអំឡុងពេលដំណើរចុះត្រួតពិនិត្យច្ចទៅកាន់តំបន់ Kursk ថា លោកចង់បណ្តេញកងកម្លាំងអ៊ុយក្រែនដែលនៅសេសសល់ចេញឲ្យអស់។ លោក Putin បានទៅទស្សនាទីបញ្ជាការយោធាក្នុងតំបន់ដែលទាហានរុស្ស៊ីជិតនឹងបានសម្រេចបណ្តេញទាហានអ៊ុយក្រែនចេញពីទីតាំងឈរជើងចុងក្រោយរបស់ពួកគេឲ្យបានលឿនតាមដែលអាចធ្វើបាន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យោធារុស្ស៊ីបានចូលទៅក្នុងទីប្រជុំជន Sudzha ក្បែរព្រំដែនដែលកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែនចាប់តាំងពីពួកគេបានការវាយលុយយកបានដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងតំបន់ Kursk កាលពីដើមខែសីហានេះ។ ថ្លែងទៅកាន់មេបញ្ជាការយោធា លោក Putin បាននិយាយទៀតថាលោករំពឹងថា យោធានឹង “រំដោះតំបន់ Kursk ទាំងស្រុងពីសត្រូវក្នុងពេលដ៏ខ្លីខាងមុខនេះ”។ អគ្គសេនាធិការយោធារុស្ស៊ី លោកឧត្តមសេនីយ Valery Gerasimov បានរាយការណ៍ទៅកាន់លោក Putin ថាទាហានរុស្ស៊ីបានឆ្លងចូលទៅក្នុងតំបន់ Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែននិងនៅកន្លែងជាច្រើនទៀតដែរ។ នៅក្នុងសញ្ញាមួយដែលទីក្រុងមូស្គូអាចព្យាយាមពង្រីកការទទួលបាននូវទឹកដីរបស់រុស្ស៊ីមកវិញ និងស្វែងរកការចាប់យកផ្នែកជាច្រើនក្នុងតំបន់ Sumy ដែលជាផ្នែកមួយនៃការវាយលុករបស់ខ្លួន។ លោក Putin បាននិយាយថា “នៅពេលអនាគត យើងចាំបាច់ត្រូវតែគិតអំពីការបង្កើតតំបន់សន្តិសុខ តាមព្រំដែនរដ្ឋជាមួយគ្នាដែរ”។ ការវាយឆ្មក់របស់អ៊ុយក្រែនចូលទៅក្នុងទីក្រុង Kursk គឺាបានធ្វើឲ្យពួកគេអាចកាន់កាប់ទឹកដីរុស្ស៊ីមួយចំណែកតូចជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២មក។បន្តមកទាហានអ៊ុយក្រែនក៏បានបន្តកាន់កាប់ទីនោះអស់រយៈពេលជាច្រើនខែដែរ បើទោះបីជាមានសម្ពាធខ្លាំងពីទាហានរុស្ស៊ីនិងកូរ៉េខាងជើងរាប់ម៉ឺននាក់ក៏ដោយ។ មន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ក្នុងពេលជាមួយគ្នានៅក្នុងប្រទេសអ៊ុយក្រែន ក៏ទទួលបានមីស៊ីលផ្លោងរបស់រុស្ស៊ីដែរ ដោយបានសម្លាប់ជនស៊ីវិល៥នាក់។ បន្ទាប់ពីបញ្ចប់បេសកម្មចុះត្រួតពិនិត្យតំបន់នោះហើយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា រុស្ស៊ីយល់ព្រមគោលការណ៍រួមជាមួយនឹងសំណើបទ ឈប់បាញ់របស់សហរដ្ឋអាមេរិកប៉ុន្តែបើមានលក្ខខណ្ឌចាំបាច់រុស្ស៊ីនៅតែត្រូវដំណើរការបានដដែល។លោកបញ្ជាក់ថាយើងគួរត្រួសត្រាយផ្លូវទៅ រកសន្តិភាពយូរអង្វែងប្រសើរជាងនេះ។ លោក Putin បានកត់សម្គាល់ឃើញថា ទាហានអ៊ុយក្រែនត្រូវបានឡោមព័ទ្ធនៅក្នុងទីតាំងចុងក្រោយរបស់ពួកគេនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ហើយស្ថានភាពនេះគឺវាចាំបាច់ណាស់ក្នុងការកំណត់បញ្ហាផ្សេងៗ មុនពេលមានបទឈប់បាញ់ ដោយយើងត្រូវគិតថាតើពួកគេនឹងបញ្ឈប់អាវុធដោយ ខ្លួនឯង ឬ ត្រូវចុះចាញ់យ៉ាងណាទៀតនោះ?
សម្រួលអត្ថបទ៖ សុផារិន្ទ