បុគ្គលិកជនជាតិចិននៃក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណែតត្រូវប៉ូលីសចិននិងប៉ូលីសនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍សង្រ្គប់បាន បញ្ជូនត្រឡប់ទៅស្រុកវិញជាង២០០នាក់

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថាជនជាតិចិនចំនួន២០០នាក់ ដែលបានធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញហើយ ក្រោមការដឹកនាំរបស់ប៉ូលីសចិនផ្ទាល់ បន្ទាប់ពីបញ្ជូនចេញពីទីក្រុង Myawaddy ។ ជនជាតិចិនចំនួន ២០០នាក់នោះ គឺជាក្រុមដំបូងដែលមានគ្នាជាង ១០០០នាក់ និងដែលត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនចេញពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសចិនវិញជាដំណាក់កាលៗ។ ពួកគេត្រូវបានបញ្ជូនជាលើកដំបូងទៅកាន់តំបន់ Mae Sot របស់ប្រទេសថៃ នៅជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ មុនពេលពួកគេត្រូវបញ្ជូនបន្តតាមជើងហោះហើរត្រឡប់ទៅកាន់ប្រទេសចិនវិញចំនួន៤ដង។ ទូរទស្សន៍ CCTV បាននិយាយថា យន្តហោះដំបូងដែលដឹកក្រុមជនសង្ស័យក្លែងបន្លំនេះគឹមានចំនួន៥០នាក់បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Nanjing Lukou ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិនកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះហើយ នឹងមកជាបន្តបន្ទាប់ទៀត។ ចំណែកប្រទេសថៃ ចិន និងមីយ៉ាន់ម៉ា បានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះអស់រយៈពេលមួយខែកន្លងមកហើយ ដើម្បីក្តោបនិងបិទមជ្ឈមណ្ឌលឆបោកនោះ ដែលធ្លាប់បោកបញ្ឆោតជនរងគ្រោះជុំវិញពិភពលោក នូវទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ តាមរយៈគម្រោងស្នេហាក្លែងក្លាយ និងវិស័យវិនិយោគក្លែងក្លាយគ្រប់រូបភាព និងគម្រោងល្បែងស៊ីសងខុសច្បាប់នានា។ មនុស្សរាប់រយពាន់នាក់មកពីតំបន់អាស៊ីអាគ្នេយ៍ និងកន្លែងផ្សេងទៀតត្រូវបានគេប៉ាន់ប្រមាណថាបានធ្វើការនៅមជ្ឈមណ្ឌលនេះនិងស្រដៀងគ្នានេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រទេសកម្ពុជា និងប្រទេសឡាវដែរ ជាមួយនឹងមនុស្សជាច្រើនទៀតដែលត្រូវបានគេជ្រើសរើសក្រោមរូបភាពក្លែងបន្លំសម្រាប់ស្វែងរកការងារផ្សេងៗទៀតបាន ដោយសមត្ថកិច្ចបានរកឃើញថាពួកគេគឺជាប់នៅក្នុងទាសភាពនិម្មិតកម្ម។ រហូតមកដល់ពេលនេះ ជើងហោះហើរចំនួន១៦ជើង ឬប្រហែល ជា៤ជើងហោះហើរក្នុងមួយថ្ងៃ ត្រូវបានគេគ្រោងបញ្ជូនជនជាតិចិនទាំងនោះត្រលប់ទៅស្រុកវិញ ដែលមានអមដោយប៉ូលីសដែរ។ ដោយសារតែចំនួនជនជាតិចិនជនជនឆបោកនោះច្រើនពេក ដូច្នេះចំនួនដែលគេបានព្យាករណ៍រហូតមកដល់ពេលនេះគឺអាច១០៤១នាក់ក្នុងប្រទេសថៃ ដែលកំពុងតម្រូវឱ្យទីក្រុងប៉េកាំងត្រូវតែគ្រប់គ្រងរាល់ដំណើរការចេញចូលនិងស៊ើបអង្កេតភាគច្រើនបំផុតរបស់ពួកគេលើការវិលត្រឡប់ ទៅកាន់ប្រទេសចិនវិញដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ