បេក្ខជន ២២៤នាក់ ជាប់ជាស្តាពរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារក្រោយការប្រឡងបីដំណាក់កាលរួចមក
នារាត្រីថ្ងៃទី ២២ ខែមករានេះ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ដំណេីរការបូកសរុបពិន្ទុការប្រឡងប្រជែងជ្រេីសរេីសមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ ក្រោយធ្វើការប្រឡងដំណាក់កាលចុងក្រោយគឺវិញ្ញាសាសំណួរផ្ទាល់មាត់រួចមក ជ្រេីសរេីសបានបេក្ខជនចំនួន ២២៤នាក់ ក្នុងនោះស្រ្តីចំនួន ១១៦នាក់។
ក្នុងដំណេីរការពិនិត្យ ផ្ទៀងផ្ទាត់ ប្រកាសលទ្ធផលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ តំណាងក្រសួងសេដ្ឋកិច្ច តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងអង្គភាពប្រឆាំងអំពេីពុករលួយ និងអ្នកសង្កេតការណ៍។
សូមបញ្ជាក់ថា ការប្រឡងនេះ បេក្ខជនដែលមានសិទ្ធិប្រឡងគឺមានចំនួនជាង៥ពាន់នាក់ ខណៈការជ្រើសរើសគឺត្រឹមតែ២៥៧នាក់៕