បែកធ្លាយព័ត៌មាន! លោក Joe Biden ព្យាយាមរកវិធីលើកលែងទោសឱ្យកូនប្រុសរពៅឈ្មោះ Hunter Biden ទោះបីធ្លាប់សន្យាថាដាច់ខាតមិនលើកលែងចំពោះបុគ្គលណាមួយដែលយកអំណាចប្រធានាធិបតីអាម៉េរិកប្រើប្រាស់

លោកប្រធានាធិបតី Joe Biden ត្រូវបានគេបញ្ចេញព័ត៌មានថាព្យាយាមរកវិធីសាស្រ្តលើកលែងទោសដល់កូនប្រុសពៅរបស់លោកដែលមានឈ្មោះថា Hunter Biden កាលពីយប់ថ្ងៃអាទិត្យនេះ! ដោយកូនប្រុសនោះត្រូវប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារពីបទឧក្រិដ្ឋកម្មសហព័ន្ធ និងទោសដែលច្រានចោលការសន្យាពេលពីមុនរបស់លោកថានឹងមិនឲ្យប្រើប្រាស់អំណាចប្រធានាធិបតីដើម្បីផលប្រយោជន៍ពីសមាជិកគ្រួសាររបស់លោកលោកឡើយ។ ប្រធានាធិបតីប្រជាធិបតេយ្យរូបនេះធ្លាប់បាននិយាយហើយថា លោកនឹងមិនលើកលែងទោសចំពោះកូនប្រុសរបស់លោក ឬ សាច់ញាតិណាមួយមួយឡើយ ឬនាំគេទៅកាត់កាត់ទោសជាដាច់ខាតបន្ទាប់ពីស៊ើបដឹងការពិតក្នុងករណីពីរដែលស្ថិតនៅក្នុងរដ្ឋ Delaware និងរដ្ឋ California ដែលប្រើអំណាចជាកូនប្រធានាធិបតី។ ការផ្លាស់ប្តូរនេះកើតឡើងប៉ុន្មានសប្តាហ៍មុនពេលលោក Hunter Biden ត្រូវបានកំណត់ដើម្បីទទួលទណ្ឌកម្មរបស់លោក និងបន្ទាប់ពីការកាត់ទោសលោកនៅក្នុងសំណុំរឿងប្រើប្រាស់កាំភ្លើង និងការសារភាពកំហុសលើការចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាថ្លៃពន្ធដាជាដើម ហើយវាមានរយៈពេលតិចជាងពីរខែមុនពេលដែលលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានជាប់ឆ្នោតត្រឡប់ទៅកាន់សេតវិមានវិញ។ វាបង្កប់នូវរឿងអាស្រូវផ្លូវច្បាប់ដ៏យូរអង្វែងមួយសម្រាប់កូនប្រុសរបស់លោក Biden ដែលបានបង្ហាញជាសាធារណៈថារូបគេគឺស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សហព័ន្ធក្នុងខែធ្នូឆ្នាំ២០២០ — និងរយៈពេលមួយខែបន្ទាប់ពីជ័យជម្នះរបស់លោក Biden ជាឪពុករបស់គេ ហើយវាកាន់តែបង្ករភាពភ្ញាក់ផ្អើលចំពោះកេរដំណែលរបស់អ្នកនយោបាយវ័យចាស់រូបនេះ។ លោក Biden ដែលម្តងហើយម្តងទៀតបានសន្យាដល់ប្រជាជនអាមេរិកថាលោកនឹងស្តារឡើងវិញនូវបទដ្ឋាននិងការគោរពច្បាប់បន្ទាប់ពីអាណត្តិដំបូងរបស់លោក Trump មកម្ល៉េះ ប៉ុន្តែនៅទីបំផុតលោកក៏បានប្រើតួនាទីរបស់ខ្លួនឯងចុងក្រោយនេះដើម្បីជួយកូនប្រុសរបស់លោកដោយបំបែកការសន្យាជាសាធារណៈរបស់លោកខ្លួនឯងចំពោះជនជាតិអាមេរិកថាកន្លងទៅគាត់នឹងមិនធ្វើរឿងបែបនេះទេ។ កាលពីខែមិថុនា លោក Biden បានច្រានចោលទាំងស្រុងនូវការលើកលែងទោស ឬការផ្លាស់ប្តូរសម្រាប់កូនប្រុសរបស់លោកដែរ ដោយលោកបានប្រាប់អ្នកសារព័ត៌មាន ខណៈដែលកូនប្រុសរបស់បាននឹងកំពុងប្រឈមមុខនឹងការកាត់ក្តីក្នុងសំណុំរឿងប្រើប្រាស់កាំភ្លើងនៅ Delaware ថា “ខ្ញុំគោរពតាមសេចក្តីសម្រេចរបស់គណៈវិនិច្ឆ័យ។ ខ្ញុំនឹងធ្វើដូច្នេះមែន ហើយខ្ញុំនឹងមិនលើកលែងទោសឲ្យបុគ្គលនោះឡើយ ដែលសមដៅលើកូនប្រុសពៅរបស់លោក»។ ប៉ុន្តែថ្មីៗនេះកាលពីថ្ងៃទី៨ខែវិច្ឆិកា ប៉ុន្មានថ្ងៃបន្ទាប់ពីជ័យជម្នះរបស់លោក Trump មានលេចលឺដំណឺងថាលេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre បានច្រានចោលការលើកលែងទោសកូនពៅត្រកូល Biden ដោយនិយាយថា “យើងត្រូវបានគេសួរសំណួរនោះច្រើនលើកច្រើនដង ហើយចម្លើយរបស់យើងគឺមិនមានរឿងបែបនេះទេ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ