ប្រជាជនតៃវ៉ាន់ខ្ទង់រយនាក់បានមកចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយកើនឡើងស្ទើមិនគួរឲ្យជឿ បន្ទាប់ពីតារាសម្តែងស្រីដ៏ល្បី(នាងសាន់ឆាយ) បានទទួលមរណភាពដោយសារ ជំងឺសួតធ្ងន់ធ្ងរ
មន្ត្រីសុខាភិបាលនៅតៃវ៉ាន់បានរាយការណ៍នៅថ្ងៃពុធនេះថា មានករណីកើនឡើងនៃការចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយបន្ទាប់ពីមានករណីមនុស្សស្លាប់ ដែលជាតារាសម្ដែងស្រីតៃវ៉ាន់ដ៏ល្បីគឺនាង Barbie Hsu (ហៅសាន់ឆាយ)ដែលគ្រួសាររបស់នាងបាននិយាយថា នាងបានកើតជំងឺផ្តាសាយធ្ងន់ធ្ងរស្របពេលដែលបានទៅលេងប្រទេសជប៉ុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺចូលឆ្នាំចិនតែម្តង។ តារាសម្តែង Hsu ហៅសាន់ឆាយ ដែលជាតួអង្គក្នុងរឿង F4 ធ្លាប់បានសម្តែងក្នុងរឿងភាគទូរទស្សន៍បែបស៊េរីដ៏ពេញនិយម “Meteor Garden” ជាមួយនឹងតារាប្រុសដ៏ល្បីចំនួន៤រូបទៀត គឺជាខ្សែភាពយន្តដែលបានសាយភាយនៅទូទាំងទ្វីបអាស៊ី បានទទួលមរណភាពបន្ទាប់ពីឆ្លងជំងឺរលាកសួតដោយផ្តាសាយធ្ងន់ធ្ងរអាយុ៤៨ឆ្នាំ ស្ទើតែមិនគួរឲ្យជឿសម្រាបក្រុមគ្រួសាររបស់នាង។ លោកគ្រូពេទ្យ Chen Liang-ren ជាគ្រូពេទ្យប្រចាំគ្រួសាររបស់នាងនៅមន្ទីរពេទ្យ Pingtung Christian Hospital ភាគខាងត្បូងបាននិយាយថា ជាការកត់សម្គាល់របស់លោកបានមើលឃើញថាបន្ទាប់ពីហេតុការណ៍នោះមក គឺមានពលរដ្ឋជាច្រើនបានមកស្វែងរកវ៉ាក់សាំងការពារបានកើនឡើងខ្លាំងជាពិសេសគឺវ៉ាក់សាំងការពារផ្តាសាយតែម្តង ដោយមានមនុស្សជិត១០០នាក់បានទៅមន្ទីរពេទ្យចាក់វ៉ាក់សាំងនៅថ្ងៃពុធនេះនៅកោះតៃវ៉ាន់៕
សម្រួលអត្ថបទ៖សុផារិន្ទ