ប្រជាពលរដ្ឋ ក្រីក្រ ជនចាស់ជរា ជនមានពិការភាពចំនួន១០០គ្រួសារ ដែលរស់នៅក្នុងខណ្ឌ ពោធិ៍សែនជ័យរាជធានីភ្នំពេញ ទទួលបានអំណោយពី អនុសាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ

ប្រជាពលរដ្ឋ ក្រីក្រ ជនចាស់ជរា ជនមានពិការភាពចំនួន១០០គ្រួសារ ដែលរស់នៅក្នុងខណ្ឌ ពោធិ៍សែនជ័យរាជធានីភ្នំពេញ ទទួលបានអំណោយពី អនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ ។  ការផ្តល់ជូននូវអំណោយនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យ រួមនិងលោកស្រី អុឹម​ ថាវី ប្រធានអនុសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យ និងវត្តមាននិមន្តចូលរួមពីព្រះមុនីកោសល្យ វ៉ន់ គឹមសន ព្រះអនុគណខណ្ឌពោធិ៍សែនជ័យ និងជាព្រះគ្រូចៅអធិការវត្តជម្ពូវ័ន នៅក្នុងបរិវេន្តវត្តជម្ពូវ័ន ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ និង ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យបានពាំនាំនូវការសាកសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបវរធិបតី និងពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាជនក្រីក្រ ជនចាស់ជរា ជនមានពិការភាព កំពុងជួបទុក្ខលំបាក ដោយក្ន្ងស្មារតីរបស់កាកបាទក្រហមកម្ពុជា គឺជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុកលំបាក ទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច។

លោក សក់ ច័ន្ទកញ្ញារិទ្ធ   បានអោយដឹងថា តាមរយៈអំណោយ បានយកមកជូននាពេលនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់ កាកបាទក្រហមកម្ពុជា ដែលមានអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យជាសេនាធិកា និងមានការ ចូលរួមពី ព្រះសង្ឃ សប្បុរសជន នានាស្ថិតក្នុងមូលដ្ឋានខណ្ឌ ។  

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បាន ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះសម្ភារៈ ក៏ដូចជា កត្តាផ្សេង ៗដូចជា : ត្រូវពិនិត្យមេីល ទៀន ធូប មុននិងចេញដំណេីរចាកចេញពីផ្ទះ និងឧស្សាហ៍ត្រួតពិនិត្យមេីល ខ្សែរភ្លេីងចាស់ដែលអាចបង្កអោយមានការឆ្លងចរន្តអគ្គីសនី ដេីម្បីកុំអោយមានការឆាបឆេះបង្កេីតជាអគ្គីភ័យ ដែលបានកេីតឡេីងជាយត្ថាហេតុ ។ 

ព្រះមុនីកោសល្យ វ៉ន់ គឹមសន ព្រះអនុគណខណ្ឌ ពោធិ៍សែនជ័យ និងជាព្រះគ្រូចៅអធិការវត្តជម្ពូវ័ន បានមានសង្ឃដីការ ចម្រេីនពរទៅដល់ញាត្តិញោមទាំងអស់ ដែលបានមកទទួលនូវអំណោយសប្បុរសធម៍របស់កាកបាតក្រហមកម្ពុជានៅថ្ងៃនេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់ និងបានចម្រេីនពរ ដល់លោក សក់ ច័ន្ទកញ្ញារិទ្ធ ដែលជ្រេីសយកថ្ងៃកំណេីតរបស់ខ្លួនរៀបចំជាអំណោយ សម្រាប់ផ្តល់ជូនដល់ញាត្តិញោមទាំង១០០គ្រួសារ នាពេលនេះ ដែលជាការចូលរួមចំណែក និងទទួលបានបុណ្យកុសលច្រេីនណាស់ ដែលបានជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ។  សម្តេចព្រះមុនីកោសល្យ   បានផ្តល់បន្ថែមជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ជនចាស់ជរា ជនមានពិការភាពចំនួន១០០គ្រួសារ ដែលមានវត្តមាននៅទីនេះ ដោយក្នុងមួយគ្រួសារទទួលវានថវិកា២មុឺនរៀលបនកថែម សរុបទាំងអស់ចំនួន២លានរៀល។ 

គូសបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះរួមមាន ៖ អង្គរ២៥គីឡូក្រាម ទឹកសុទ្ធ១កេស មីមួយកេស ទឹកត្រី១យួរ ថ្នាំសង្កូវ រួមនិងថវិការបស់កាកបាទក្រហម៥មុឺនរៀល និងថវិការព្រះចៅអធិកាវត្តជម្ពូវ័ន២មុឺនរៀល សរុបក្នុងមួយគ្រួសារ ៧មុឺនរៀល ផងដែរ៕