ប្រជាពលរដ្ឋ ដែលជួបការលំបាក ចាស់ជរាគ្មានទីពឹង រងគ្រោះដោយទឹកជំនន់ជាង ៣០០ គ្រួសារ ទទួលបានអំណោយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ
ពលរដ្ឋជាជនក្រីក្រខ្វះខាត និងជនចាស់ជរាគ្មានទីពឹង ចំនួន ៣០២ គ្រួសារ ដែលជួបការលំបាកក្នុងគ្រោះទឹកជំនន់ ចំនួន ១ស្រុកក្រុង១ គឺក្រុងក្រចេះ និងស្រុកឆ្លូង បានសម្តែងក្តីសប្បាយរីករាយប្រកបដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ដែលមានកាកបាទក្រមកម្ពុជា បានយក់ចិត្តទុកដាក់ចំពោះសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងបានផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ ឱសថថ្នាំពេទ្យរួមនិងថវិកា សម្រាប់ផ្គត់ផ្គង់ប្រើប្រាស់ប្រចាំថ្ងៃ មិនថាក្នុងរូបភាពណា កាលៈទេសៈណាក៏ដោយ ជាពិសេសក្នុងកំឡុងពេលគ្រោះទឹកជំនន់បានជន់លិច ។ មានសម្លេងផ្ទាល់….។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមនិងក្រុមការងារ បានពាំនាំនូវបណ្តាំសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមនិងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុក្ខដាក់ពីសុខុមាលភាពប្រជាជនគ្រប់រូប ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសប្រជាជនរស់នៅតាមតំបន់ដាច់ស្រយាល ដែលរងគ្រោះនិងងាយរងគ្រោះក្នុងហានីភ័យនានា និងគ្រោះធម្មជាតិផ្សេងៗ ក្នុងន័យចង់ឃើញប្រជាពលរដ្ឋ មានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ។
ឯកឧត្តម វ៉ា ថន បន្តថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលទាំងក្នុងក្រុមគ្រួសារ ក៏ដូចសង្គមជាតិ ដូចនេះក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្នុងមុំទី៣ គឺការលើកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ។ ហើយការផ្តល់អំណោយជូននាពេលនេះ បើទោះបីជាតិចតួចក្តី ប៉ុន្តែអាចជួយសម្រាលការលំបាកបានមួយកម្រិតផងដែរ ។
ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអំពាវនាវឲ្យបងប្អូនត្រូវរស់នៅបង្កើនការប្រុងប្រយ័ត្នអំពីចំពោះសមាជិក ជាជនចាស់ជរា កុមារតូច ពីការលង់ទឹក សត្វពិសទិច ឬខាំ និងសូមរស់នៅប្រកបដោយអនាម័យ។