ប្រជាសហគមន៍ជនជាតិភាគតិចពូត្រុំ សប្បាយនឹងការប្រមូលផលបន្លែ ខណៈទីផ្សារ មានភាពល្អប្រសើរ តាមរយៈគម្រោងមូលនិធិរេដបូក កែវសីមា
ប្រជាសហគមន៍ ជនជាតិភាគតិច ស្ថិតក្នុងភូមិ ពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ សប្បាយនឹងការដាំ និងការប្រមូល ផលបន្លែ ដោយសារទីផ្សារមាន ភាពល្អប្រសើរ ធ្វើឲ្យពួកគាត់ដោះស្រាយជីវភាពបាន តាមរយៈគម្រោង មូលនិធិ រេដបូក កែវសីមា ។
លោក ផល្លី កសិករដាំបន្លែ នៅសហគមន៍ ជនជាតិភាគតិច ភូមិពូត្រុំ បានគូសបញ្ជាក់ថា កន្លងទៅការដាំដុះបន្លែ នៅក្នុងសហគមន៍ ប្រឈមមុខពិបាករឿងរកទីផ្សារ និងខ្វះបច្ចេកទេស ការដាំដុះរងការបំផ្លាញពី សត្វល្អិតចង្រៃ ។ ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ដោយទទួល បានការគាំទ្រ តាមរយៈគម្រោងមូលនិធិ រេដបូក កែវសីមា បានផ្តល់បច្ចេកទេស នៃការដាំដុះបន្លែ ដែលធ្វើឲ្យទិន្នផល កើនឡើងជាងមុនថែម ជាពិសេស មិនពិបាករកទីផ្សារ និងលក់បានថ្លៃ ថែមទៀត ។
លោក ផល្លី បានបន្តថា សមាជិកសហគមន៍ ដាំបន្លែ នៅភូមិពូត្រុំ ដែលមានសមាជិក ជាង៥០គ្រួសារ បានដាំដុះបន្លែ តាមរដូវកាល ដូចជា ស្ពៃក្តោប ស្បែ ក្រញាញ់ ការ៉ុត ឆៃថាវ រួមទាំងបន្លែ គួបផ្សំផ្សេងទៀតដូចជា ម្ទេសអាចម៍សត្វ ស្លឹង ងប់ លៅ្ពននោង ត្រឡាច និងបន្លែ តាមតំបន់មួយចំនួនទៀត ។
លោក បានអះអាងថា ការដាំបន្លែនេះ អាចរកចំណូល បានពី៥ ទៅ៦ម៉ឺនរៀល ហើយក្នុងមួយខែ ហើយបើផ្ទៃពី៥០០ ទី៦០០ ការ៉េចំណូល អាចបាន៣០០ដុល្លារ ទៅ៥០០ដុល្លារ ក្នុងមួយខែ ដែលចំណូលនេះ អាចយកផ្គត់ផ្គង់ ជីវភាព គ្រួសារហើយ បន្លែ ដែលដាំដុះក៏ អាចយកទៅប្រើប្រាស់ ហូបក្នុងគ្រួសារ ប្រកបដោយសុវត្ថិភាពផងដែរ ៕