ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការបក្សខេត្តក្រចេះ ដែលប្រឹងប្រែងរួមគ្នាបម្រើប្រជាពលរដ្ឋបានល្អក្នុងរយៈពេលកន្លងមកនេះ,
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការបក្សខេត្តក្រចេះ ដែលប្រឹងប្រែងរួមគ្នាបម្រើប្រជាពលរដ្ឋបានល្អក្នុងរយៈពេលកន្លងមកនេះ,
តាមរយៈនេះ ឯកឧត្តម ប្រធានក៏បានស្នើដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការបក្សខេត្តក្រចេះ សូមបន្តខិតខំបំពេញកិច្ចការងារបន្ថែមទៀតដើម្បីទទួលបានការជឿទុកចិត្ត និងគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋ,
ការថ្លែងនូវការកោតសរសើរនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ គណៈកម្មាធិការគណបក្សខេត្តក្រចេះ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ។
ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សខេត្ត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រេចសមិទ្ធផលការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ និងគណបក្ស ក្នុងរយៈពេលកន្លងមកនេះ ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារក៏បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស ទាំងមកពីថ្នាក់ជាតិ និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុប ក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន។ ប្រធានក្រុមការងារក៏បានណែនាំផងដែរដល់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្តធ្វើអំពើល្អ និងបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗ ឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែល មានចរិតយុទ្ធសាស្រ្តយូរអង្វែង។
ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារសហការជាមួយគណៈកម្មាធិការបក្សខេត្តក្រចេះបង្កើនពង្រឹងសមាជិកគណបក្សទាំងបរិមាណនិងគុណភាពជាពិសេសយុវជនដែលជាអ្នកបន្តវេន ត្រូវតែគោរពវិន័យ ហើយការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច ៕