ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិកលោក Donald Trump ស្នើឱ្យរក្សាវេទិកា TikTok មួយរយៈសិន! ខណៈកន្លងទៅមានអ្នកស្នើឲ្យលុបបំបាត់ចោល
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយទៅកាន់អ្នកគាំទ្រអភិរក្សនិយមតរបស់លោកនៅឯកម្មវិធី Turning Point USA’s America Fest 2024 កាលពីថ្ងៃអាទិត្យនេះថា លោកនឹងត្រូវចាប់ផ្តើមគិតគូរជាថ្មីអំពីវេទិកាបណ្តាញសង្គមយក្ស TikTok ប៉ុន្តែលោកបានបន្ថែមទៀតថា “ប្រហែលជាពួកយើងត្រូវតែរក្សាវាទុកមួយរយៈសិន” ។ លោកបាននិយាយបែបនេះដោយសំដៅទៅលើការឆ្លើយតបនៃយុទ្ធនាការរបស់លោកដែលបានទទួលប្រជាប្រិយភាពនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីថា៖ «ដូច្នេះខ្ញុំនឹងត្រូវចាប់ផ្តើមគិតអំពី TikTok។ ខ្ញុំគិតថាយើងនឹងត្រូវចាប់ផ្តើមគិតវាឡើងវិញ ព្រោះអ្នកដឹងទេថាយើងបានចូលរួមជាមួយ TikTok ហើយយើងមានការឆ្លើយតបដ៏អស្ចារ្យជាមួយនឹងអ្នកចូលមើលរាប់ទ្រីលាន និងរាប់ប៊ីលាន និងរាប់ពាន់លានឯណោះ។ ពួកគេ សំដៅដល់ Platform Tik Tok បាននាំមកឲ្យខ្ញុំនូវគំនូសតាងមួយ ហើយវាជាកំណត់ត្រាថ្មីមួយដែរសម្រាប់ប្រជាជនអាមេរិកាំង ហើយវាពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់ដើម្បីទស្សនា ហើយនៅពេលដែលខ្ញុំទស្សនាវា ខ្ញុំបាននិយាយថា ‘ប្រហែលជាយើងត្រូវរក្សា Platform នេះមួយរយៈសិន។ លោកបានបន្ថែមថា ចុះអ្នកដឹងទេ? អ្នកណាចង់លុបបំបាត់វាដែរ?..» ច្បាប់សហព័ន្ធរបស់សហរដ្ឋអាមេរិកដែលបានអនុម័តកាលពីខែមេសាលើវេទិកានេះ នឹងត្រូវផុតកំណត់នៅនៅថ្ងៃទី១៩ ខែមករាហើយ ប៉ុន្តែសម្រាប់ TikTok នឹងត្រូវបានលក់ចេញដោយក្រុមហ៊ុនមេរបស់ចិន ឬផ្សេងទៀតដែលបានប្រឈមមុខនឹងការហាមឃាត់នៅសហរដ្ឋអាម៉េរិកដែរ ខណៈតុលាការកំពូលនឹងបើកសវនាការនៅពេលក្រោយបន្តទៀត ជុំវិញធម្មនុញ្ញភាពនៃច្បាប់សហព័ន្ធនោះ៕
សម្រួលអត្ថបទ៖សុផារិន្ទ