ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS ដើម្បីបង្អួតនិងប្រជែងជាមួយប្រទេសលោកខាងលិចក្នុងយុគសម័យថ្មី

នៅថ្ងៃពុធនេះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អញ្ជើញធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្លុក BRICS ដ៏ល្បីក្នុងនោះលោកបានទទួលលោក Xi Jinping ប្រធានាធិបតីរបស់ចិន លោក Narendra Modi របស់ឥណ្ឌា និងមេដឹកនាំពិភពលោកផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលនៃប្លុកនេះដែល BRICS សំដៅលើប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង B គឺ Brazil Rគឺ Russia I គឺ India C គឺ China និង S គឺ South Africa ដែលកិច្ចប្រជុំនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំង ដើម្បីប្រជែងនឹងឥទ្ធិពលពិភពលោកជាពិសេសប្រទេសលោកខាងលិច។ កិច្ចប្រជុំនេះគឺមានរយៈពេលបីថ្ងៃនៅទីក្រុង Kazan ដោយមានការចូលរួមពីប្រទេសចំនួន៣៦ ផ្សេងទៀត ដើម្បីបង្ហាញពីភាពបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងមួយចំនួនដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការធ្វើឱ្យរុស្ស៊ីត្រូវស្ថិតនៅឯកោពីសកម្មភាពរបស់ខ្លួនចំពោះសង្រ្គាមនៅអ៊ុយក្រែន ដែលរុស្ស៊ីចាត់ទុកថាកូនដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ វិមានក្រឹមឡាំងបានចាត់ទុកកិច្ចប្រជុំកំពូលនេះថាជា “ព្រឹត្តិការណ៍គោលនយោបាយការបរទេសដ៏ធំបំផុតមិនធ្លាប់មាន” ដោយរុស្ស៊ីជាមួយនឹងសម្ព័ន្ធភាពរបស់ខ្លួនដែលដំបូងឡើយរួមមានតែ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានពង្រីកដើម្បីប្លុកនេះ និងព្យាយាមឱបក្រសោបប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ ប្រទេសទួរគី អាស៊ែបៃហ្សង់ និងម៉ាឡេស៊ីបានកំពុងដាក់ពាក្យជាផ្លូវការដើម្បីក្លាយជាសមាជិកនៃប្លុក BRICS នេះដែរ ហើយមួយចំនួនទៀតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាបន្តបន្ទាប់។ វិមានក្រឹមឡាំងបានបោះទុនយ៉ាងច្រើនក្នុងប្លុក BRICS ជាការប្រឆាំងទៅនឹងភាពគ្មានសណ្តាប់ធ្នាប់របស់ពិភពលោកដែលគ្រប់គ្រងដោយលោកខាងលិច ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញដើម្បីតម្លាភាពក្នុងប្រទេសជាសកលនៅភាគខាងត្បូងបន្ទាប់ពីការបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រទេសរុស្ស៊ីបានជំរុញជាពិសេសសម្រាប់ការបង្កើតប្រព័ន្ធទូទាត់ថ្មីមួយដែលនឹងផ្តល់ជូននូវជម្រើសដ៏ល្អមួយដែរសម្រាប់បណ្តាញផ្ញើសាររបស់ធនាគារពិភពលោក SWIFT និងបញ្ចៀសទីក្រុងម៉ូស្គូពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងធ្វើពាណិជ្ជកម្មជាមួយដៃគូនានា។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ BRICS នេះដែរ លោកប្រធានាធិបតី Vladimir Putin បានហៅការងារដែលធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុគឺជាផ្នែកដ៏សំខាន់នៃរបៀបវារៈរបស់ខ្លួន។ លោកបាននិយាយថា អ្នកចូលរួមក៏ត្រូវបានកំណត់ដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិជាច្រើនដែរ រួមមានទាំងការដោះស្រាយជម្លោះក្នុងតំបន់ ការពង្រីកវិសាលភាពរបស់ប្លុក BRICS ។ លោក Vladimir Putin បាននិយាយថា “យុទ្ធសាស្រ្តរបស់ BRICS និងវគ្គសិក្សានៅលើឆាកអន្តរជាតិគឺស្របទៅតាមកិច្ចខិតខំចំពោះផ្នែកដ៏សំខាន់នៃសហគមន៍ពិភពលោកដែលហៅថាភាគច្រើនជាសកល ឬ global community to the global majority ។ មុនកិច្ចប្រជុំផ្លូវការចាប់ផ្តើម លោក Putin ក៏បានជួបពិភាក្សាដាច់ដោយឡែកជាទ្វេភាគីជាមួយប្រទេសជាង១០ទៀតដែរ ក្នុងនោះលោកបានពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping, លោក Narendra Modi និងប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ផងដែរ។ ហើយនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោក Putin គ្រោងនឹងជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលនឹងមកបំពេញទស្សនកិច្ចជាលើកដំបូងមកកាន់ប្រទេសរុស្ស៊ីក្នុងរយៈពេលខកខានជាងពីរឆ្នាំនេះ ដោយកន្លងទៅលោក Guterres ធ្លាប់បានរិះគន់ម្តងហើយម្តងទៀតនូវសកម្មភាពរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន៕

សម្រួលអត្ថបទ៖ សុផារិន្ទ