ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos និយាយថា៖ លោក Duterte ត្រូវចាប់ខ្លួនតាមសំណើរបស់ប៉ូលីស Interpol និងបញ្ជូនទៅកាន់ ICC នៅទីក្រុងឡាអេ

ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នលោក Ferdinand Marcos Jr បាននិយាយថា អតីតប្រធានាធិបតី Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិម៉ានីល តាមសំណើរបស់ប៉ូលីស Interpol ។ លោក Marcos ក៏បាននិយាយផងដែរថា លោក Duterte បានចាកចេញពីទីក្រុងម៉ានីលតាមយន្តហោះ ហើយត្រូវគេបញ្ជូនទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេដែរ។ លោក Duterte ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីបានមកដល់ទីក្រុងម៉ានីលជាមួយក្រុមគ្រួសាររបស់លោកតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ ក្នុងនាមជារដ្ឋាភិបាលហ្វីលីពីនលោកបាននិយាយថា តុលាការពិភពលោកមួយនេះបានបញ្ជាឱ្យចាប់ខ្លួនលោកបន្ទាប់ពីបានចោទប្រកាន់រូបលោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជុំវិញការបង្រ្កាបប្រឆាំងគ្រឿងញៀនដ៏សាហាវដែលលោកត្រូវបានគេត្រួតពិនិត្យនៅពេលរូបលោកកាន់តំណែងជាប្រធានាធិបតីដែរ។
ICC បានចាប់ខ្លួនលោក Rodrigo Duterte ដែលធ្វើឲ្យលោកក្លាយជាអតីតមេដឹកនាំអាស៊ីដំបូងគេដែលត្រូវបាន ICC ចាប់ខ្លួនដោយតុលាការពិភពលោកដ៏មានអំណាចមួយនេះ។ ក្រោយមករូបលោកត្រូវបានគេដឹកជញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស ពិសេស Villamor ដែលនៅក្បែរនោះ បន្តមកលោកនឹងត្រូវបញ្ជូនបន្តតាមយន្តហោះពិសេសទៅកាន់ទីក្រុង ដោយគេបានសង្កេតឃើញថាលោកបានពាក់អាវឈុតពណ៌ខ្មៅ។ អំឡុងពេលនោះដែរអ្នកគំាទ្រ លោក Duterte បង្ហាញក្តីខឹងសម្បារបានចេញមកតវ៉ានឹងដីការចាប់ខ្លួនលោកដែរ ហើយពួកគេបានស្នើសុំអាជ្ញាធរមូលដ្ឋានពង្រាងច្បាប់នោះពិចារណាឡើងវិញ។ ភ្លាមៗអំឡុងពេលនោះមេធាវីរបស់លោក បានស្នើសុំឱ្យតុលាការកំពូលនៅទីក្រុងម៉ានីលទប់ស្កាត់ការប៉ុនប៉ងណាមួយក្នុងបញ្ជូនរូបលោកចេញពីប្រទេសហ្វីលីពីនទៅកាន់ ICC នៅអឺរ៉ុបដែរ ប៉ុន្តែមិនបានសម្រេច ។ លោក Duterte បានសួរអាជ្ញាធរក្នុងសុន្ទរកថាដែលថតបានតាមវីដេអូដោយកូនស្រីរបស់លោកដែលមានឈ្មោះថា Veronica Duterte ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “បង្ហាញដល់ខ្ញុំឥឡូវនេះមក អ្វីទៅជាមូលដ្ឋានច្បាប់សម្រាប់ដីកាចាប់ខ្លួននេះ”? “អ្នកត្រូវតែឆ្លើយឥឡូវនេះសម្រាប់ការដកហូតសេរីភាពរបស់ខ្ញុំ។ ” ការចាប់ខ្លួនគួរឱ្យភ្ញាក់ផ្អើលបានបង្កឱ្យមានភាពចលាចលនៅឯអាកាសយានដ្ឋានដែលមេធាវីនិងជំនួយការរបស់លោក Duterte បានតវ៉ាយ៉ាងខ្លាំងថាពួកគេរួមជាមួយវេជ្ជបណ្ឌិតនិងមេធាវីត្រូវបានរារាំងមិនឱ្យចូលមកជិតរូបលោកទេ បន្ទាប់ពីលោកត្រូវបានគេចាប់ខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសក្នុងស្រុក៕
សម្រួលអត្ថបទ៖ សុផារិន្ទ