ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy អំពាវនាវពីកិច្ចប្រជុំកំពូល Bucha សូមឲ្យរុស្ស៊ីចេញមុខទទួលខុសត្រូវលើឧក្រិដ្ឋកម្មជាង១៨៣.០០០លើកនៅលើទឹកដីរបស់ខ្លួន

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថាឧក្រិដ្ឋកម្មជាង១៨៣០០០លើកដែលទាក់ទងទៅនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីត្រូវបានកត់ត្រារួចជាស្រេចហើយ” ។ ថ្លែងពីក្នុងកិច្ចប្រជុំកំពូល Bucha នៅថ្ងៃគម្រប់ខួប៣ឆ្នាំនៃការវាយប្រហារលើទីក្រុងដែលនៅជាប់ទៅនឹងទីក្រុង Kiev លោក Zelenskyy បានជំរុញឱ្យអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលទាំងអស់ត្រូវបន្តកិច្ចគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែនដែរ។ ដោយលោកបានបន្ថែមថា ខ្ញុំសូមស្នើឱ្យអ្នកទាំងអស់គ្នាបន្តគាំទ្រកិច្ចការពារជាតិរបស់យើង គាំទ្រការស្វែងរកសន្តិភាពរបស់យើង គាំទ្រការផ្សព្វផ្សាយនូវការពិតអំពីសង្រ្គាមអយុត្តិធម៌នេះ និងគាំទ្រអ្វីគ្រប់យ៉ាងដែលចាំបាច់សម្រាប់សន្តិភាពដ៏ថ្លៃថ្នូរ និងការទទួលខុសត្រូវពិតប្រាកដចំពោះឧក្រិដ្ឋជនសង្គ្រាម”។ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទទៀតថា វាបានកើតឡើងនៅពេលដែលរុស្ស៊ីចាត់ទុកកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរយៈពេល៣ឆ្នាំរបស់ខ្លួនជាមួយអ៊ុយក្រែនថាជា “ដំណើរការដកកងទ័ពចេញ” បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្តែងការខកចិត្តចំពោះមេដឹកនាំប្រទេសទាំងពីរនៅពេលដែលរូបលោកព្យាយាមនាំមកនូវបទឈប់បាញ់រួមគ្នាមួយ។ រុស្ស៊ីបានច្រានចោលសំណើរបស់អាមេរិកបានជោគជ័យ សម្រាប់ការងារបញ្ឈប់ការប្រយុទ្ធរយៈពេល ៣០ ថ្ងៃជាបន្ទាន់ដែរ។ លទ្ធភាពនៃបទឈប់បាញ់មួយផ្នែកនៅលើសមុទ្រខ្មៅ ដែលប្រើដោយប្រទេសទាំងពីរក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងទំនិញផ្សេងទៀតត្រូវបានសង្ស័យដូចគ្នា បន្ទាប់ពីអ្នកចរចារបស់វិមានក្រឹមឡាំងបានដាក់ចេញនលក្ខខណ្ឌដ៏វែងឆ្ងាយ។ លោក Zelenskyy បាននិយាយនៅថ្ងៃអាទិត្យនេះថា មិនមានភាពរអាក់រអួលក្នុងការវាយប្រហាររបស់រុស្ស៊ីឡើយ ខណៈដែលវាបានបន្តជាមួយនឹងការលុកលុយប្រទេសជិតខាងរបស់ខ្លួនដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ លោក Trump ក៏បាននិយាយបន្ថែមថា លោកនឹងពិចារណាលើការ ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ដែលប្រឈមមុខនឹងការពិន័យផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ពន្ធគយដើម្បីធ្វើឱ្យខូចខាតដល់ការនាំចេញប្រេងរបស់អាម៉េរិកដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ