ប្រធានាធិបតីអ៊ុយក្រែន Zelenskyy និយាយថា៖ រោងចក្រថាមពលនៅអ៊ុយក្រែនទាំងអស់គឺជារបស់ប្រជាជនអ៊ុយក្រែន ហើយវាត្រូវកាន់កាប់ដោយរដ្ឋអ៊ុយក្រែនដូចគ្នា មិនដូចការបញ្ជាក់របស់ភាគីអាម៉េរិកទេ

ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍នេះថា រោងចក្រថាមពលនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែនគឺជា “របស់ប្រជាជនអ៊ុយក្រែន”។ ស្ថិតក្នុងកិច្ចសន្ទនាជាមួយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធនោះដែរ មេដឹកនាំសហរដ្ឋអាមេរិកទំនងជាបានស្នើឱ្យលោកពិចារណាផ្តល់កម្មសិទ្ធិកាន់កាប់ដល់អាមេរិកសម្រាប់រោងចក្រថាមពលរបស់អ៊ុយក្រែនមែន ដើម្បីធានាសន្តិសុខរយៈពេលវែងរបស់ពួកគេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយភាគីអាមេរិកអំពីកិច្ចសន្ទនាតាមរយៈទូរស័ព្ទនោះ។ ទោះបីជាយ៉ាងណាក៏ដោយស្ថិតក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Oslo ស្រាប់តែលោក Zelenskyy បញ្ជាក់ថា “រោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់នៅអ៊ុយក្រែន គឺជារបស់ប្រជាជនអ៊ុយក្រែន” ដែលជាកម្មសិទ្ធិរបស់រដ្ឋអ៊ុយក្រែនដូចគ្នា ហើយវានឹងទូទាត់សព្វបែបយ៉ាងដោយអ៊ុយក្រែនផ្ទាល់ ទោះបីជាវាត្រូវបានកាន់កាប់ជាបណ្តោះអាសន្នខ្លះ ដោយប្រទេសរុស្ស៊ីក៏ដោយ។ NPPs របស់អ៊ុយក្រែនគឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ Energoatom ។ លោក Zelenskyy បាននិយាយថា ពួកគេទាំងពីរពិតជាបានពិភាក្សាគ្នាអំពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរដ្ឋមែន ប៉ុន្តែបច្ចុប្បន្នវាកំពុងកាន់កាប់ដោយរុស្ស៊ី។ ខ្ញុំបានប្រាប់លោក (Trump) ច្បាស់ណាស់ ថាប្រសិនបើវាមិនមែនជាអ៊ុយក្រែនទេ វានឹងមិនដំណើរការសម្រាប់នរណាម្នាក់ផ្សេងទៀតឡើយ។ «វានឹងខុសច្បាប់ យើងមិនអាចបោះចោលរោងចក្រនេះបានទេ ព្រោះវាជារបស់រដ្ឋ»។ អ៊ុយក្រែននិងរុស្ស៊ីបានព្រមព្រៀងគ្នាជាគោលការណ៍រួមកាលពីថ្ងៃពុធចំពោះបទឈប់បាញ់ដែលមានកម្រិត បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយជាមួយមេដឹកនាំប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ទោះបីជាវានៅតែត្រូវបានគេមើលឃើញថានៅពេលណាមួយដែលវានឹងអាចចូលជាធរមានក្តី និងអ្វីដែលគោលដៅអាចធ្វើទៅបាន នោះវានឹងត្រូវបិទដែនកំណត់ក្នុងការវាយប្រហារជាក់ជាមិនខាន។ បន្ទាប់ពីបានសន្ទនាគ្នាតាមទូរស័ព្ទរយៈពេលប្រហែលមួយម៉ោងជាមួយលោក Trump កាលពីថ្ងៃពុធមក មេដឹកនាំទាំងពីរបាននិយាយថាកិច្ចសន្ទនាមានដំណើរការល្អ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់អ្នកសារព័ត៌មានថាវាជាកិច្ចពិភាក្សា “បែបបច្ចេកទេស” នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅចុងសប្តាហ៍នេះ ហើយយើងនឹងស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធប្រភេទណាមួយដែលនឹងត្រូវបានការពារក្រោមកិច្ចព្រមព្រៀងនោះដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ