ប្រធានាធិបតី Volodymyr Zelenskyy ផ្ញើវីដេអូអបអរលោក Donald Trump ក្លាយជាប្រធានាធិបតី USA ជាលើកទី២និងសង្ឃឹមថាលោកអាចស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែនបាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអបអរសាទរលោក Donald Trump ចំពោះជ័យជំនះក្នុងការបោះឆ្នោតរបស់លោកជាលើកទី២ អំឡុងពេលរូបលោកបានថ្លែងសុន្ទរកថាតាមវីដេអូនាពេលយប់ថ្ងៃពុធ។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រផ្នែកយោធាដ៏ធំបំផុតរបស់ទីក្រុង Kyiv នៃប្រទេសអ៊ុយក្រែន ខណៈខ្លួនបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ទោះបីជាកន្លងទៅរដ្ឋការរបស់លោក Joe Biden បានទប់ទល់នឹងសម្ពាធពីលោក Zelenskyy ជាច្រើន បន្ថែមទៀតក្តី។ មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយទៀតថា លោកសូមស្វាគមន៍ចំពោះយ៉ាងស្មោះស្មគ្រ័នូវ “សន្តិភាពតាមរយៈកម្លាំង” របស់លោក Donald Trump ដោយលោកបានលើកយកហេតុផលថាសកម្មភាពដើម្បីសន្តិភាពននិយមនឹងនាំមកនូវផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។ ប៉ុន្តែអំឡុងពេលយុទ្ធនាការបោះឆ្នោតរបស់គាត់ លោក Trump លោកក៏ធ្លាប់បានគំរាមកំហែងដកការប្តេជ្ញាចិត្តរបស់អង្គការណាតូ និងផ្លាស់ប្តូរជាមូលដ្ឋាននៃការគាំទ្រសម្រាប់អ៊ុយក្រែនដែរនៅក្នុងសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ី។ ការសន្យារបស់លោក Trump ក្នុងការរកវិធានការថ្មីបញ្ចប់សង្រ្គាម “ក្នុងរយៈពេល២៤ម៉ោង” ប្រសិនបើលោកជាប់ឆ្នោតត្រូវបានអ្នកជំនាញបកស្រាយថាវាអាចជាសញ្ញាមួយដែលដាក់សម្ពាធបន្ថែមលើទីក្រុង Kyiv និងជាឱកាសទទួលយកលក្ខខណ្ឌនាននាដែលអំណោយផលដល់ប្រទេសរុស្ស៊ីថែមទៀតផង៕