ប្រមុខអង្គការណាតូ បានអំពាវនាវឲ្យតម្លើងការចំណាយលើវិស័យការពារជាតិឲ្យខ្ពស់ជាងនេះទៀតដើម្បីត្រៀមទប់ទល់នឹងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន

ប្រមុខអង្គការណាតូ លោក Mark Rutte បានព្រមានសម្ព័ន្ធមិត្តនៅជុំវិញតំបន់អាត្លង់ទិកដឹកនាំដោយសហរដ្ឋអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ថា យើងមិនទាន់ត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់រួចជាស្រេចទេចំពោះការគំរាមកំហែងដែលយើងនឹងប្រឈមមុខពីរុស្ស៊ីក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ព្រោះរុស្ស៊ីកំពុងត្រៀមខ្លួនធ្វើសង្គ្រាមរយៈពេលវែងទៀតជាមួយអ៊ុយក្រែន ដូចនេះលោកបានអំពាវនាវឱ្យមានផ្លាស់ប្តូរផ្នត់គំនិតក្នុងសម័យសង្គ្រាមនេះ ដោយត្រូវតម្លើងការចំណាយលើវិស័យការពារជាតិឲ្យខ្ពស់ជាងនេះទៀត។

# ប្រភព CNA News

# សម្រួលដោយ លឹមហួយ