ផលិតភាពនៃអាជីវកម្មទឹកត្រីវៀតណាមដ៏ល្បីនិងឈ្ងុយឆ្ងាញ់កំពុងរងនូវការគំរាមកំហែងដោយសារការនេសាទហួសកម្រិត និងបម្រែបម្រួលអាកាសធាតុជាសកល

នៅក្នុងភូមិនេសាទតូចៗនៅទូទាំងតំបន់ឆ្នេរសមុទ្រដ៏វែងអន្លាយរបស់ប្រទេសវៀតណាម មានក្រុមអ្នកនេសាទជាច្រើនកំពុងប្រមូលផលត្រីសមុទ្រដូចសព្វមួយដង ប៉ុន្តែអាជីវកម្មបែបលក្ខណៈគ្រួសារតូចៗដែលមានដូចជាផលិតចេញពីត្រីតូចៗរបស់លោក Bui Van Phu ដោយប្រើប្រាស់អំបិលដើម្បីធ្វើទឹកត្រីដែលបង្កប់នូវរសជាតិបន្ថែមចូលទៅក្នុងមុខម្ហូបវៀតណាមជាច្រើនប្រភេទដែរ។ ឪពុករបស់លោកឈ្មោះ Phu Bui Van Phong បានជ្រើសរើសជីវភាពបែបនេះក្នុងប្រទេសវៀតណាមបន្ទាប់ពីសង្គ្រាមបានបញ្ចប់កាលពី៥០ឆ្នាំមុន ហើយលោកបានចិញ្ចឹមបីបាច់គ្រួសាររបស់លោកតាមរយៈអាជីវកម្មផលិតគ្រឿងទេសដែលគេស្គាល់ថា nuoc mam នៅប្រទេសវៀតណាម ដែលបច្ចុប្បន្ននេះវាបានស្ថិតក្នុងជំនាន់ទី៤ជាមួយនឹងកូនប្រុសរបស់លោកជាអ្នកស្នងតំណែងបន្តហើយ។ ទឹកត្រីភូមិឋាននេះត្រូវបានរដ្ឋវៀតណាមទទួលស្គាល់ថាជាផ្នែកមួយដែលមិនកាត់ផ្តាច់បាន ឬ លុបបំបាត់ឡើយ និងបានចាត់ទុកវាជាបេតិកភណ្ឌរបស់ប្រទេសវៀតណាមដែរ ហើយលោក Bui គឺជាក្មេងប្រុសដែលធំធាត់ឡើងដឹងប្រវត្តិច្បាស់អំពីអត្ថន័យនៃផលិតផលមួយនេះ។ លោកនិយាយថា “ខ្ញុំកើតនៅទីនេះ ហើយធំឡើងនៅក្នុងវប្បធម៌ផលិតទឹកត្រីវៀតណាម ដូច្នេះទឹកត្រីគឺជាទីកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់ខ្ញុំ” ។ ទឹកត្រីសម្រាប់ខ្ញុំ វាមិនត្រឹមតែជាគ្រឿងផ្សំប៉ុណ្ណោះទេ ប៉ុន្តែវាជាកុមារភាពរបស់ខ្ញុំរួមជាមួយនឹងវប្បធម៌របស់ខ្ញុំដែរ”។ ប៉ុន្តែបេតិកភណ្ឌក្នុងស្រុកមួយនេះហាក់កំពុងស្ថិតក្រោមការគំរាមកំហែង ដោយសារវិទ្យាសាស្ត្រភាគច្រើន វាមិនត្រឹមតែពីសំណាក់ក្រុមហ៊ុនធំៗដែលផលិតទឹកត្រីក្នុងរោងចក្រដ៏រីកសាយភាយច្រើននោះទេ វាថែមទាំងមកពីបម្រែបម្រួលអាកាសធាតុ និងការនេសាទលើសកំណត់ក៏កំពុងក្លាយទៅជាកត្តាគំរាមកំហែង និងការចាប់ត្រីធំៗដែលធ្វើជាគ្រឿងឧបភោគបរិភោគបង្កប់ក្នុងអាហារដ៏មានឱជារសរបស់វៀតណាមនិងតំបន់អាស៊ីអាគ្នេយ៍យ៉ាងច្រើនទៀតដែរ។ លើសពីនេះការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យផ្ទៃមហាសមុទ្រឡើងកម្តៅ និងធ្វើឱ្យកម្រិតអុកស៊ីហ្សែនក្នុងទឹកធ្លាក់ចុះដែរ ខណៈអ្នកវិទ្យាសាស្ត្របង្ហាញក្តីព្រួយបារម្ភដែលនាំឲ្យត្រីតូចៗត្រូវថមថយ ព្រោះត្រីភាគច្រើនបំផុតគឺត្រូវការអុកស៊ីសែនច្រើនអាចធ្វើបំលាក់ទីបានងាយ ឬអាចសម្របខ្លួនតាមពេលវេលាក៏បានងាយដូចគ្នា។ លោក Renato Salvatteci ជាអ្នកសិក្សាផ្នែកនេសាទបានឲ្យដឹងថាការនេសាទលើសទម្ងន់បានបង្កជាបញ្ហា ហើយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងដែនទឹកដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលទទួលខុសត្រូវចំពោះការចាប់ត្រីប្រហែល១២% នៃពិភពលោក ក៏បានធ្វើឲ្យមានផលពិបាកក្នុងការគ្រប់គ្រងដែរ ហើយការអនុវត្តសកម្មភាពនេសាទបែបឧស្សាហកម្មទៀតសោតក៏បានចូលរួមបំផ្លិចបំផ្លាញនូវការនេសាទបែបប្រពៃណីក្នុងបាតសមុទ្ររបស់វៀតណាមចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ