ពលរដ្ឋខ្មែរហាមដាច់ខាត! និងកុំចូលរួមសកម្មភាពមិនប្រក្រតីណាមួយនៅកូរ៉េឲ្យសោះ ខណៈដែលសមាជិកសភាទាមទារឲ្យលោកប្រធានាធិបតីកូរ៉េចុះចេញពីតំណែងយ៉ាងតានតឹង
សមាជិកសភាមកពីគណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូងបានដាក់ញត្តិចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ជុំវិញជម្រើសប្រកាសប្រើច្បាប់អាជ្ញាសឹកក្នុងគ្រាអាសន្នដែលជាចេតនាផ្គើនស្ថាប័នសភាដ៏កំពូល។
ស្ថិតក្នុងស្ថានភាពនោះដែរឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបានបង្ហោះសារទោកាន់បងប្អូនពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងថា៖ សូមបងប្អូនសហគមន៍ខ្មែរយើងនៅសាធារណរដ្ឋកូរ៉េមេត្តារក្សាភាពស្ងៀមស្ងាត់កុំចូលរួមសកម្មភាពប្រមូលផ្តុំណាមួយដែលអាចខុសទៅនឹងច្បាប់អាជ្ញាសឹកដែលទើបប្រកាសដោយលោកប្រធានាធិបតី Yoon SukYeol នៅយប់មិញ និងរក្សាប្រក្រតីភាពការងារនិងមេត្តាកុំលូកដៃចូលក្នុងសកម្មភាពនយោបាយរបស់គេឲ្យសោះ! សូមអរគុណ។ ស្របពេលដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់ជ្រាបថា ដោយសារស្ថានភាពនយោបាយក្នុងសាធារណរដ្ឋកូរ៉េមានការប្រែប្រួល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់យកចិត្តទុកដាក់តាមដានព័ត៌មាន និងគោរពការណែនាំរបស់រដ្ឋាភិបាលកូរ៉េ ព្រមទាំងរក្សាភាពស្ងៀមស្ងាត់ និងចៀសវាងការប្រមូលផ្ដុំនានា។ ក្នុងករណីបងប្អូនមានចម្ងល់ឬត្រូវការជំនួយផ្សេងៗ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 010-5909-7776 និងលេខ 010-7902-4488។ មកដល់រសៀលថ្ងៃពុធនេះសមាជិកនៃគណបក្សប្រជាធិបតេយ្យដែលភាគច្រើនមកពីគណបក្សប្រឆាំងដ៏សំខាន់ក្នុងប្រទេសកូរ៉េខាងត្បូង និងគណបក្សប្រឆាំងតូចតាចផ្សេងទៀតបានដាក់សំណើទម្លាក់តំណែងប្រធានាធិបតីរូបនេះ នៅថ្ងៃពុធទី០៤ខែធ្នូ ក្នុងគោលបំណងបង្ហាញពីការគាំទ្រចំពើសម័យប្រជុំពេញអង្គសភាកាលពីព្រឹកព្រលឹមពាក់កណ្តាលអធ្រាត្រយប់មិញ។ ការចោទប្រកាន់លោក Yoon នឹងតម្រូវឱ្យមានការគាំទ្រពីសភាចំនួន២ ភាគ៣សម្រាប់ចលនានេះ ហើយបន្ទាប់មកក៏មានការគាំទ្រពីអង្គចៅក្រមតុលាការធម្មនុញ្ញយ៉ាងតិចប្រាំមួយរូបដែរ។ សំណើដែលដាក់រួមដោយគណបក្សប្រជាធិបតេយ្យប្រឆាំងធំដ៏និងគណបក្សប្រឆាំងតូចៗចំនួន៥ទៀតអាចនឹងត្រូវបោះឆ្នោតសម្រេចនៅដើមថ្ងៃសុក្រនេះ។ សូមបញ្ជាក់ថាកាលពីយប់ថ្ងៃអង្គារ លោកប្រធានាធិបតី Yoon Suk Yeol បានប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹកជាបន្ទាន់ដោយសន្យាថានឹងលុបបំបាត់កងកម្លាំងដែលមានទំនោ “ប្រឆាំងរដ្ឋ” បន្ទាប់ពីរូបលោកបានតស៊ូជំរុញរពីបៀបវារៈរបស់ខ្លួនឯងនៅក្នុងសភាដែលគ្រប់គ្រងដោយក្រុមប្រឆាំងភាគច្រើននោះ។ ប៉ុន្តែច្បាប់អាជ្ញាសឹករបស់លោកបានចូលជាធរមានក្នុងរយៈពេលប្រហែលជា៦ម៉ោងប៉ុណ្ណោះ ខណៈដែលរដ្ឋសភាបានបោះឆ្នោតទម្លាក់រូបលោកដែរភគច្រើនដែរ។ សេចក្តីប្រកាសទម្លាក់ចុះច្បាប់អាជ្ញាសឹកជាផ្លូវការបានធ្វើនៅវេលាម៉ោង៤និង៣០នាទីព្រឹកព្រលឹមនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទាំងកណ្តាលអាធ្រាត។ គណបក្សប្រជាធិបតេយ្យសេរី ដែលជាគណបក្សប្រឆាំងដែលកាន់កាប់សំឡេងភាគច្រើននៅក្នុងសភាគឹមាន៣០០អាសនៈបានបញ្ជាក់ថាសមាជិកសភារបស់ខ្លួនបានសម្រេចធ្វើសេចក្តីអំពាវនាវឱ្យលោក Yoon លាលែងពីតំណែងភ្លាមៗ បើមិនដូច្នោះទេពួកគេនឹងចាត់វិធានការដើម្បីចោទប្រកាន់លោកពីបញ្ហាផ្សេងទៀត៕
សម្រួលអត្ថបទ៖ សុផារិន្ទ