ព្យុះត្រូពិច Trami បានវាយលុកខេត្តជាច្រើនរបស់ហ្វីលីពីនបង្ករជាទឹកជំនន់ ក្នុងនោះព្យុះនេះក៏បានវាយលុយប្រទេសកម្ពុជាយើងដែរ

មន្ត្រីហ្វីលីពីនបាននិយាយកាលពីថ្ងៃពុធថា ភ្លៀងធ្លាក់យ៉ាងគំហុកដោយព្យុះត្រូពិច Trami ដែលកំពុងខិតជិតមកដល់នៅលើទីក្រុង និងតំបន់ទីប្រជុំជនភាគខាងកើតប្រទេសហ្វីលីពីនពេញមួយយប់មកទល់នឹងថ្ងៃពុធនេះហើយ ហើយស្ថានភាពទឹកជំនន់នេះក៏បានរីករាលដាលទៅកាន់តំបន់នានា និងបានរាំងខ្ទប់សកម្មភាពរបស់មនុស្សមួយចំនួននៅដោយខ្លះត្រូវស្ថិតនៅលើដំបូលផ្ទះ ខ្លះស្រែកអំពាវនាវឲ្យមានទូកជំនួយ និងរថយន្តសង្គ្រោះ។

រដ្ឋបាលក្នុងតំបន់បានសម្រេចបិទសាលារៀនជាសាធារណៈ និងការិយាល័យរដ្ឋាភិបាលភ្លាមៗ លើកលែងតែកន្លែងដែលត្រូវការជាបន្ទាន់សម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយនៅលើកោះធំ Luzon (លូហ្ស៊ុន)ទាំងមូលដើម្បីការពារមនុស្សរាប់លាននាក់ នៅពេលដែលព្យុះត្រូពិច Trami បានបក់មកមកកាន់តែជិតតំបន់ប៉ាស៊ីហ្វិកមួយផ្នែករបស់ហ្វីលពីនដែរ។ ព្យុះនេះមានចម្ងាយប្រហែល៣១០គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Baler (បាលើ) ក្នុងខេត្ត Aurora ភាគឦសាន ជាមួយនឹងកម្លាំងខ្យល់បក់ក្នុងល្បឿន៨៥គីឡូម៉ែត្រក្នុងមួយម៉ោង និងមានខ្យល់បក់ក្នុងកម្រិត១០៥គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។ វាត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារមកលើឆ្នេរ Aurora នៅយប់ថ្ងៃពុធបន្តទៀត ដែលជាហេតុធ្វើឲ្យពលរដ្ឋនិងអាជ្ញាធរមានក្តីព្រួយបារម្ភ។ អ្នកភូមិរាប់ពាន់នាក់បានគេជម្លៀសទៅកាន់ទីជម្រកសង្គ្រោះបន្ទាន់ក្នុងខេត្តភាគឦសាន ហើយការព្រមានអំពីព្យុះនេះក៏ត្រូវបានលើកឡើងនៅក្នុងខេត្តភាគខាងជើង និងភាគកណ្តាលជាងជាង២០ដង រួមទាំងនៅរដ្ឋធានីម៉ានីលដែលមានប្រជាជនរស់នៅច្រើនដែរ។ មិនទាន់មានរបាយការណ៍ពីមនុស្សស្លាប់ ឬរបួសធ្ងន់ធ្ងរនៅឡើយទេ។ មកដល់ពេលនេះបុគ្គលិកឆ្មាំឆ្នេរសមុទ្របាននឹងកំពុងជួយសង្គ្រោះអ្នកស្រុកនៅក្នុងភូមិលិចទឹកក្នុងខេត្តភាគខាងកើតប្រទេសហ្វីលីពិនរួមមាន Sorsogon, Albay, Camarines Sur, Catanduanes និងតំបន់ខាងក្រៅចាប់តាំងពីថ្ងៃអង្គារមក ប៉ុន្តែអាជ្ញាធរខេត្តបាននិយាយថាមកដល់ពេលនេះចំនួនទូកជួយសង្គ្រោះ និងបុគ្គលិកនៅមិនគ្រប់គ្រាន់នៅឡើយនោះទេ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ