ព្យុះស៊ីក្លូន Chido ចេញពីមហាសមុទ្រឥណ្ឌាទៅកាន់ម៉ូសាំប៊ិក! ខណៈអ្នកជំនាញនិយាយថាព្យុះស៊ីក្លូនកាន់តែអាក្រក់ទៅៗ សម្លាប់មនុស្សកាន់តែច្រើនដោយសារតែការប្រែប្រួលអាកាសធាតុ
ព្យុះស៊ីក្លូនឈ្មោះ Chido បានបោកបក់ទៅលើប្រទេសម៉ូសំប៊ិកកាលពីថ្ងៃអាទិត្យនេះ ដោយវាបាននាំមកនូវខ្យល់បក់បោកខ្លាំង និងព្រមានអំពីការខូចខាតធ្ងន់ធ្ងរ និងបន្ទាប់ពីវាបានបក់ឆ្លងកាត់កោះនានានៅភាគអាគ្នេយ៍នៃមហាសមុទ្រឥណ្ឌាដែរ។ មើលតាមរូបភាពពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF) បានបង្ហាញទូកមួយគ្រឿងត្រូវបំផ្លិចបំផ្លាញនៅមាត់ឆ្នេរ និងទិដ្ឋភាពដើមឈើបក់យោគយោលយ៉ាងខ្លាំងគួរឲ្យខ្លាច។ ទីភ្នាក់ងារនេះបាននិយាយថាខេត្ត Cabo Delgado មានប្រជាជនរស់នៅប្រហែលជា២លាននាក់បានរងផលប៉ះពាល់យ៉ាងខ្លាំងពីឥទ្ធិពលព្យុះមួយនេះ។ ចំណែកអ្នកនាំពាក្យរបស់ UNICEF Mozambique លោក Guy Taylor បាននិយាយនៅក្នុងវីដេអូមួយដែលបង្ហោះដោយក្រុមការងាររបស់លោកបានបញ្ជាក់ថាសហគមន៍អាចប្រឈមមុខនឹងការកាត់ផ្តាច់សេវាអប់រំពីសាលារៀន និងកន្លែងថែទាំសុខភាពជាច្រើនសប្តាហ៍ទៀត។ ព្យុះនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់នៅក្នុងទឹកដី Mayotte របស់បារាំង ខណៈដែលកោះ Comoros និង Madagascar នៅក្បែរនោះក៏រងផលប៉ះពាល់ដែរ។ ចាប់ពីខែធ្នូដល់ខែមីនានេះគឺជារដូវកាលដែលព្យុះស៊ីក្លូននៅភាគអាគ្នេយ៍នៃមហាសមុទ្រឥណ្ឌាធ្វើសកម្មភាព ហើយអាហ្វ្រិកខាងត្បូងត្រូវបានព្យុះវាយលុកដោយកម្លាំងខ្លាំងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កន្លងទៅព្យុះស៊ីក្លូន Idai ក្នុងឆ្នាំ ២០១៩បានសម្លាប់មនុស្សជាង១៣០០នាក់នៅក្នុងប្រទេសម៉ូសាំប៊ិក ម៉ាឡាវី និងហ្ស៊ីមបាវ៉េ។ ចំណែកព្យុះស៊ីក្លូន Freddy វិញឆ្នាំវាបានសម្លាប់មនុស្សជាង ១០០០នាក់នៅទូទាំងប្រទេស។ ព្យុះស៊ីក្លូនក៏បាននាំមកនូវហានិភ័យនៃទឹកជំនន់ និងការរអិលបាក់ដី ប៉ុន្តែអាងទឹកដែលនៅទ្រឹងអាចបណ្តាលឱ្យហូរហៀរឡើងដែរ ជាហេតុបង្ករឲ្យមានជំងឺឆ្លងអាសន្នរោគក្នុងទឹក ក៏ដូចជាជំងឺគ្រុនឈាម និងគ្រុនចាញ់ជាដើម។ ការសិក្សាមួយបាននិយាយថា ព្យុះស៊ីក្លូនកាន់តែអាក្រក់ទៅៗ ដោយសារតែការប្រែប្រួលអាកាសធាតុ។ ពួកគេអាចចាកចេញពីប្រទេសក្រីក្រនៅភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ដែលរួមចំណែកតិចតួចដល់ការឡើងកំដៅភពផែនដី ដោយត្រូវប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធំ ដោយនេះក៏ជាគូសបញ្ជាក់និងអំពាវនាវរបស់ពួកគេសម្រាប់ជំនួយបន្ថែមទៀតពីប្រទេសអ្នកមានដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទាំងនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ