ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណកម្ពុជា-ចិន «ចិត្តនិងចិត្តភ្ជាប់គ្នាតាមផ្លូវសូត្រ» កម្ពុជានិងចិនរួមគ្នាបញ្ចូលវប្បធម៌សរសេរក្នុងជំពូកថ្មីដោយប្រើប្រាស់តន្ត្រីជាស្ពាន

ក្រោមកិច្ចសហការជាមួយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន សមាគមយុវជនឌីជីថលកម្ពុជា-ចិន ស្ទូឌីយោវប្បធម៌ចិន Jun Guzheng និងសាលាមធ្យមវិចិត្រសិល្បៈ ការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍបានរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ភ្លេងបុរាណកម្ពុជា-ចិន «ចិត្តនិងចិត្តភ្ជាប់គ្នាតាមផ្លូវសូត្រ» នៅជាន់ទី៤៧នៃអគារMorgan ស្ថិតក្នុងបរិវេណកោះពេជ្រ។
ក្នុងឱកាសសាទរសង្ក្រាន្តឆ្នាំម៉្សាញ់ប្រពៃណីជនជាតិខ្មែរ ព្រឹត្តិការណ៍នេះបាននាំយកនូវទស្សនីយភាព មហោស្រពតន្ត្រីឆ្លងព្រំដែន ដោយបានទាក់ទាញទស្សនិកជនប្រមាណ៥០០នាក់ចូលរួម ហើយព្រឹត្តិការណ៍នេះបានបង្ហាញពីភាពទាក់ទាញដ៏ជ្រាលជ្រៅនៃវប្បធម៌តន្ត្រីប្រពៃណីរបស់ប្រទេសទាំងពីរទៅកាន់ពិភពលោកតាមរយៈប្រព័ន្ធសារព័ត៌មាន និងវេទិកាផ្សព្វផ្សាយសង្គមរបស់ប្រទេសទាំងពីរដើម្បីបន្ថែមភាពរឹងមាំដល់ការលើកកម្ពស់នៃការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិន។
ការប្រគុំតន្ត្រីក្រោមប្រធានបទ «ភ្លេងខ្មែរបុរាណ សម្លេងថ្មី វិថីសូត្រ» បាននាំមកនូវមរតកសិល្បៈតន្ត្រីប្រពៃណីមកពីប្រទេសទាំងពីរ។ សិស្សតូរ្យតន្ត្រីនៃសាលាមធ្យមវិចិត្រសិល្បៈកម្ពុជា បានប្រគុំតន្ត្រី បុរាណដូចជាបទ «ខ្មែរតែងខ្លួន» «ដំណើរចិន» «ព្រះទីនាំង» និង «ហោមរោង» ដោយប្រើឧបករណ៍ដូចជា ពិណ រនាថ ស្គរ និង ខ្លុយខ្មែរជាដើម ដោយបានប្រគុំរលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏យូរលង់នៃអរិយធម៌ខ្មែរ។ ដោយឡែកនិស្សិតចិន បានប្រើប្រាស់ឧបករណ៍បុរាណចិនដូចជា ពិណ រនាថ និង ខ្លុយជាដើម ដើម្បីបង្ហាញពីភាពរស់រវើកនៃតន្ត្រីចិនជាមួយនឹងបំណែកល្បីៗដូចជា «ឆ្នេរសៀងហៃ» «ចម្រៀងនៅពេលល្ងាចពីនាវានេសាទ» និង «បម្រែបម្រួលទាំងបីរបស់ផ្កាម៉ីហ័រ»ជាដើម។
ព្រឹត្តិការណ៍នេះ បានឈានដល់ភាពកាន់តែជក់ចិត្តក្នុងពេលដែលតន្ត្រីករនៃប្រទេសទាំងពីរបានប្រគុំរួមគ្នាដោយប្រើប្រាស់ឧបករណ៍តន្រ្តីបុរាណខ្មែរនិងចិន ក្រោមទំនុកបទភ្លេងដែលមានចំណងជើងថា «តន្ត្រីពីវិមានពពក» ហើយបទភ្លេងនេះទទួលបានការទះដៃយ៉ាងយូរប្រកបដោយភាពរំភើបក្រៃលែងពីទស្សនិកជនទាំងអស់។
លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បាននិយាយថា ការប្រគុំតន្ត្រីនេះ អនុញ្ញាតឱ្យយើងស្តាប់នូវភាពរស់រវើកនៃសិល្បៈប្រពៃណី ហើយព្រឹត្តិការណ៍នេះមិនត្រឹមតែជាការផ្លាស់ប្តូរវប្បធម៌ដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងជាសាក្សីដ៏សំខាន់មួយទៀតនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។
ភាពជោគជ័យនៃការប្រគុំតន្ត្រីនេះគឺទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបុគ្គល សហគ្រាស និងសង្គមស៊ីវិលនានានៃប្រទេសទាំងពីរ កម្ពុជានិងចិន។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះមានការអញ្ជើញផ្តល់កិត្តិយសពីឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ និងអ្នកតំណាងមកពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ផ្សារមូលបត្រកម្ពុជា មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ក្រុមហ៊ុនHuawei ក្រុមហ៊ុនwownow ក្រុមហ៊ុនU-Mall ក្រុមហ៊ុនគ្រឿងអលង្ការLuk Fook ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airlines និងសង្គមស៊ីវិលនានាជាច្រើនទៀត។