ព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ ក្រោមមូលបទ “មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន” មានកីឡាករ កីឡាការីនីជាតិ និងអន្តរជាតិ ជិត២០០០នាក់ បានចូលរួម

នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីមនុស្សធម៌ កិច្ចការសង្គម និងអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន” ដែលរៀបចំដោយ ស.ស.យ.ក. វិស័យមហាផ្ទៃ នៅទឹកដីខេត្តកែប។

ព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ត្រូវបានធ្វេីឡេីងគោលបំណង៖
– ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
– លើកកម្ពស់កីឡា និងសុខភាព
– ផ្សារភ្ជាប់ជាមួយមហាជនគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈ
– លើកកម្ពស់វិស័យទេសចរណ៍
– កៀរគរមូលនិធិជួយដល់កុមារ និងប្រជាជនងាយរងគ្រោះ

ដោយបានបែងចែកជា វិញ្ញាសារ រួមមាន៖
– ប្រភេទចម្ងាយ ៣គីឡូម៉ែត្រ (ផ្នែកបុរស និងនារី)
– ប្រភេទចម្ងាយ ២១គីឡូម៉ែត្រ (ផ្នែកបុរស និងនារី)
– ប្រភេទចម្ងាយ ១០គីឡូម៉ែត្រ (ផ្នែកបុរស និងនារី)
– ប្រភេទចម្ងាយ ៥គីឡូម៉ែត្រ (ផ្នែកបុរស និងនារី)
– ប្រភេទចម្ងាយ ៣គីឡូម៉ែត្រ (ផ្នែកបុរស និងនារី)
– ប្រភេទចម្ងាយ ៣គីឡូមែត្រ សម្រាប់អ្នកមានពិការភាព (ផ្នែកបុរស និងនារី) ៕