ព្រះមហាក្សត្រអេស៉្បាញ Felipe និងនាយករដ្ឋមន្រ្តី Pedro Sánchez ត្រូវពលរដ្ឋក្នុងតំបន់រងគ្រោះទឹកជំនន់គប់ដុំភក់ប្រមាថមិនធ្លាប់មាន និងចោទថាមិនអើពើនឹងសុខទុក្ខពួកគេ! ខណៈមនុស្សស្លាប់កើនជាង២០០នាក់ហើយ

ព្រះមហាក្សត្រអេស្ប៉ាញ Felipe ទ្រង់ស្តេចយាងចុះត្រួតពិនិត្យដោយផ្ទាល់ជាលើកដំបូងជាមួយនឹងមេដឹកនាំប្រទេសព្រះអង្គកាលពីថ្ងៃអាទិត្យនេះទៅកាន់ចំណុចកណ្តាលនៃតំបន់រងគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតដើម្បីវាយតម្លៃនិងជួយសង្រ្គោះ។ ប៉ុន្តែភ្លាមៗនោះដែរលោក Pedro Sánchez ក្នុងនាមជានាយករដ្ឋមន្រ្តីអេស្ប៉ាញត្រូវបានជម្លៀសចេញពីកន្លែងរងគ្រោះភ្លាមៗដែរ ក្រោយពីពលរដ្ឋរងគ្រោះផ្ទុះកំហឹងគប់របស់របរផ្សេងៗទៅលើលោក ថាលោកគ្រប់គ្រងធ្វេសប្រហែសលើបញ្ហានេះ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍អេស្ប៉ាញ RTVE ហើយនៅពេលដែលក្រុមទីភ្នាក់ងារផ្លូវការបានចាប់ផ្តើមដើរតាមផ្លូវដែលគ្របដណ្តប់ដោយភក់ទឹកភ្លៀងនៃទីក្រុង Paiporta ដែលជាតំបន់រងគ្រោះខ្លាំងបំផុតមួយមានមនុស្សជាង៦០នាក់ស្លាប់ និងរាប់ពាន់នាក់បានបាត់បង់ទីជម្រក។ ប៉ូលិសបានចូលទៅការពារនាយកមន្ត្រីដោយខ្លះជិះសេះ ដើម្បីទប់មិនឲ្យហ្វូងមនុស្សរាប់សិបនាក់គប់ភក់ និងកាន់ប៉ែលគំរាមឡើយ។ ពលរដ្ឋមានកំហឹងទាំងនោះបានស្រែកថា«ចេញទៅ! ចេញទៅ!» និងពាក្យថា “លោកជាឃាតករ!” និងពាក្យប្រមាថជាច្រើនទៀត។ ក្រោយពីត្រូវបង្ខំចិត្តស្វែងរកកម្លាំងការពារហើយ ព្រះភក្រ្ត័ព្រះមហាក្សត្រប្រលាក់សុទ្ធតែដុំភក់ទោះបីព្រះអង្គព្យាយាមមានបន្ទូលឲ្យពួកគេស្ងប់អារម្មណ៍យ៉ាងណាក្តី ក៏ពួកគេមិនស្តាប់ដែរ។ មានអ្នកខ្លះស្រែកយំនៅលើស្មាព្រះអង្គ និង ចាប់ដៃព្រះអង្គផង ដោយទទួចថាហេតុអីបានជាបែបនេះ?  យុវជនម្នាក់បានស្រែកនិងគ្រវីម្រាមដៃនៅមុខព្រះអង្គថា”ពួកគេបានដឹងបញ្ហានេះអស់ហើយ ប៉ុន្តែហេតុអ្វីពួកអ្នកមិនបានធ្វើអ្វីសោះដើម្បីជួយពួកយើង” ។  ស្របពេលជាមួយគ្នានដែរ មាននារីវ័យក្មេងម្នាក់បានវាយអង្គរក្សព្រះអង្គជាមួយនឹងជើងវែង។ ដែលនេះគឺវាជាឧប្បត្តិហេតុមិនធ្លាប់មានពីមុនមកសម្រាប់ព្រះរាជវាំងដែលយកចិត្តទុកដាក់យ៉ាងខ្លាំង និងសម្រាប់ព្រះមហាក្សត្រក្នុងប្រទេសជាតិនិយមមួយនេះ។  ប៉ុន្តែកំហឹងរបស់សាធារណៈជនជុំវិញការគ្រប់គ្រងដោយអចេតនានៃវិបត្តិបានផ្ទុះឡើងនេះ វាពិតជាបានជះឥទ្ធិពលអាក្រក់ ដល់ព្រះរាជវាំងខ្លាំងណាស់។ ចំណែកម្ចាស់ក្សត្រី Letizia និងប្រធានតំបន់ Valencia លោក Carlo Mazón ក៏ស្ថិតក្នុងភាពតស៊ូមតិនាគ្រានោះដែរ។ ម្ចាស់ក្សត្រីក៏ប្រលាក់ភក់តូចៗនៅលើដៃនៅពេលម្ចាស់ក្សត្រីព្យាយាមពន្យល់ទៅកាន់ក្រុមស្ត្រីទាំងនោះ។ ស្ត្រីម្នាក់បានប្រាប់ម្ចាស់ក្សត្រីថា “យើងមិនមានទឹកទេ អ្នកដឹងទេ ថាពួកយើងវេទនាប៉ុណ្ណា” ។ មនុស្សជាច្រើននៅតែមិនមានទឹកផឹក៥ថ្ងៃហើយបន្ទាប់ពីទឹកជំនន់ ហេតុអ្វីអ្នកមិនដឹង មិនលឺយូរហើយ។ ចំណែកអ៊ិនធឺណិត និងទូរស័ព្ទចល័តក៏គ្មានប្រើប្រាស់ដែរ។ មនុស្សភាគច្រើនទទួលបានថាមពលមកវិញនៅថ្ងៃសៅរ៍តិចតួចណាស់។ ហាងលក់ទំនិញ និងផ្សារទំនើបក្នុងសង្កាត់ត្រូវខូចខាតទាំងអស់។ សូមបញ្ជាក់ថាទីក្រុង Paiporta ដែលមានប្រជាជន៣សែននាក់ នៅតែស្ថិតក្នុងគំនរសំរាម ភក់ច្រំ គំនររថយន្តរប៉ាត់រប៉ាយរគ្រប់ទីកន្លែង មិនគួរឲ្យជឿ។ មកដល់ពេលនេះមនុស្សជាង២០០នាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ ចាប់ពីថ្ងៃអង្គារមក ហើយមនុស្សរាប់ពាន់នាក់គ្មានជម្រក និង រស់នៅទាំងភាពភ័យខ្លាចជាមួយនឹងការគំរាមកំហែងពីរលកយក្សស៊ូណាមិ៕  សម្រួលអត្ថបទ៖ សុផារិន្ទ