ភោជនីយដ្ឋាន Fuji ម៉ាកយីហោថៃ-ជប៉ុន បានបើកសម្ពោធសាខាទី២របស់ខ្លួន នៅព្រេមៀ ផាលេស រាជធានីភ្នំពេញ

ភោជនីយដ្ឋាន Fuji ដែលជាម៉ាកយីហោថៃ-ជប៉ុន ឈានមុខគេ ដែលមានមុខម្ហូបឆ្ងាញ់ៗជាង ២៥០មុខ ដែលសុទ្ធតែជាផលិតឡើងដោយគ្រឿងផ្សំគុណភាពខ្ពស់ ដើម្បីបំពេញចិត្តអតិថិជនគ្រប់ទីកន្លែង ដែលមាន ៩៧សាខានៅប្រទេសថៃ ១សាខានៅឡាវ និងចុងក្រោយមាន១ សាខានៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសបើកសាខាទី២ បន្តទៀតហើយនៅក្នុងប្រទេសកម្ពុជា នៅព្រេមៀ ផាលេស ទល់មុខផ្សារទំនើប អ៉ីអន២ និងជាសាខាទី១០០ នៅទូទាំងអាស៊ីអាគ្នេយ៍។
នៅក្នុងសន្និសីទសារព័ត៌មានប្រកាសពីការបើកសម្ពោធសាខាទី២ បានធ្វើឡើងក្រោមវត្តមានលោក KENJI TANAKA ប្រធានក្រុមប្រឹក្សាភិបាលភោជនីយដ្ឋាន Fuji លោក AMNAJ TANAKA នាយកប្រតិបត្តិ ភោជនីយដ្ឋាន Fuji លោក DAISAKU TANAKA, សមាជិកក្រុមប្រឹក្សាភិបាលភោជនីយដ្ឋាន Fuji និងលោកស្រី RAWIWAN TANAKA, នាយកប្រតិបត្តិភោជនីយដ្ឋាន Fuji និងមានអ្នកសារព័ត៌មានចូលរួមជាច្រើននាក់ទៀត។
ថ្លែងនាឱកាសនោះលោក DAISAKU TANAKA, សមាជិកក្រុមប្រឹក្សាភិបាលភោជនីយដ្ឋាន Fuji មានប្រសាសន៍ថា
សាខាថ្មីរបស់យើងនេះនឹងផ្តល់ជូនបទពិសោធន៍ទទួលទានអាហារក្នុងបន្ទប់បែបឯកជនភាព ដែលលោក លោកស្រីអាចពិសាជាមួយមិត្តភក្តិជិតស្និទ្ធ ក្រុមគ្រួសារ ឬកិច្ចប្រជុំធុរៈកិច្ចផ្សេងៗ។ លោកបានមានប្រសាសន៍បញ្ជាក់ថា នៅសាខាទី២ នាព្រេមៀ ផាលេស យើងក៏បានបន្ថែមមុខម្ហូបពិសេសៗ ដែលរួមមានមុខម្ហូបអាំងជាច្រើនប្រភេទ និងស្រាសាកិជប៉ុនល្បី ឈ្មោះ ហើយនៅមីនាខាងមុខនេះ យើងនឹងបើកដំណើរការ ភោជនីយដា្ឋន teppanyaki នៅជាន់ទី២ខាងលើ។ នៅក្នុងឱកាសនេះ លោក DAISAKU TANAKA ជឿជាក់ថា លោក លោកស្រីនឹងពេញចិត្តអាហាររបស់យើងខ្ញុំ ហើយទទួលបាន ពេលវេលាដ័ល្អនៅទីនេះ ។
នៅក្នុងឱកាសនោះដែរ លោកស្រី RAWIWAN TANAKA បានឱ្យដឹងថា ភោជនីយដ្ឋាន Fuji បានចាប់ផ្តើមនៅឆ្នាំ១៩៨២ ជាមួយនឹងគំនិតសាមញ្ញ និងចំណង់ចំណូលចិត្តក្នុងការពង្រីកប្រពៃណីធ្វើម្ហូបជប៉ុនពិតប្រាកដ ដោយនាំយកអាហារជប៉ុន ដែលមានគុណភាពខ្ពស់ ស្រស់ៗមកជូនប្រជាពលរដ្ឋគ្រប់គ្នាក្នុងតម្លៃសមរម្យ។ ដោយសារម្ហូបជប៉ុនកាន់តែមានប្រជាប្រិយភាព យើងបានឃើញឱកាសដ៏ល្អមួយនេះ ដើម្បីពង្រីកចូល ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងជាទីស្រឡាញ់របស់ យើងដែលតម្រូវការកំពុងកើនឡើង ជាពិសេសប្រទេសកម្ពុជាជាទីផ្សារដ៏មានសក្តានុ ពលក្នុងសម្រាប់មនុស្សជំនាន់ថ្មី។
សព្វថ្ងៃនេះហ្វូជី គឺជាម៉ាកយីហោថៃ-ជប៉ុនឈានមុខគេ ដែលមានមុខម្ហូបឆ្ងាញ់ៗជាង ២៥០មុខ ដែលសុទ្ធតែផលិតឡើងដោយគ្រឿងផ្សំគុណភាពខ្ពស់ ដើម្បីបំពេញ ចិត្តអតិថិជនគ្រប់ទីកន្លែង។ បច្ចុប្បន្នហាង Fuji មាន មាន ៩៧សាខានៅប្រទេសថៃ ១សាខានៅឡាវ និងចុងក្រោយមាន ២សាខានៅប្រទេសកម្ពុជា។ នៅ ហ្វូជី មិនត្រឹមតែផ្តល់ជូននូវរសជាតិជប៉ុនពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែរាល់មុខម្ហូប នីមួយៗ ចម្អិនចេញពីការយកចិត្តទុកដាក់ខ្ពស់ និងប្រើប្រាស់ធាតុផ្សំដែលមានគុណភាពខ្ពស់។ លោកស្រី RAWIWAN TANAKA បានបន្ថែមថា សាខានៅព្រេមៀ ផាលេសនេះ ជាទីតាំងទី១ ដែលរចនាឡើងបែបទំនើប និងស៊ីវិល័យ មានការផ្តល់ជូនបន្ទប់ឯកជនភាពជាលក្ខណៈគ្រួសារ និងធុរៈកិច្ច ហើយនេះក៏ជាសាខាទីមួយដែល Fuji នាំយក Teppanyaki និង Kushiyaki ដែលជាបទពិសោធន៍នៃការទទួលទានអាហារប្រពៃណីរបស់ជប៉ុន។ Kushiyaki នឹងចាប់ផ្តើមបម្រើជូនលោកអ្នកជាលើកដំបូង ក្នុងថ្ងៃបើកសម្ពោធភោជនីយដ្ឋាន Fuji នៅថ្ងៃនេះ ខណៈ ពេល Fuji Teppanyaki នឹងមានវត្តមានក្នុងអំឡុងខែមីនា ខាងមុននេះ។
ព្រេមៀ ផាលេស ជាទិសដៅរបស់អតិថិជនកម្រិតអភិជន និងស៊ីវិល័យ និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ ដែលនៅជិតកណ្តាលទីក្រុង តំបន់លំនៅដ្ឋាន និងផ្សារទំនើបធំៗ និងអាចបម្រើកន្លែងចំណតរថយន្តដ៏ធំ។ ទីតាំងនេះគឺជាគោលដៅដ៏ស័ក្តសមបំផុតសម្រាប់ការជួបជុំគ្រួសារ និងធុរៈកិច្ច។ Teppanyaki & Kushiyaki គឺជាមុខម្ហូបបែបប្រពៃណីជប៉ុនដែល Fuji គ្រោងនឹងនាំ យកបទពិសោធន៍ថ្មីមកក្នុងប្រទេសកម្ពុជា ជាមួយនឹង Sake ដ៏ល្បីផ្តាច់មុខតែមួយ គត់នៅ Fuji ពី Saitama ប្រទេសជប៉ុនក្នុងប៉ុន្មានខែខាងមុខនេះ។
Teppanyaki គឺជារចនាបទនៃមុខម្ហូបជប៉ុន ហើយបានមកពីពាក្យ teppan (ចាន ដែក) និង ‘yaki’ (ដុត ស្ងោរ ឬខ្ទះចៀន)។ ដូច្នេះវាមានន័យត្រង់ថា «ដុតនៅលើចាន ដែក»។ វាគឺជាការរួមបញ្ចូលគ្នា នៃបច្ចេកទេស ធ្វើម្ហូបជប៉ុនបុរាណ និង សិល្បៈសម្តែង។ Kushiyaki ជាការរួមបញ្ចូលគ្នារវាងប្រភេទសាច់ និងបន្លែ។ «Kushi»សំដៅទៅលើបន្ទះឫស្សីដែលប្រើសម្រាប់បញ្ចូលគ្រឿងផ្សំ ចំណែក «យ៉ាគី» មានន័យថាដុត ឬចៀន។ ក្រៅពី Teppanyaki & Kushiyaki ភោជនីយដ្ឋាន Fuji នៅតែបម្រើអាហារជប៉ុន ដែលមានគុណភាពខ្ពស់ ដែលសុទ្ធសឹងតែជាមុខម្ហូបដ៏ពេញនិយមដូចជា Sashimi, Sushi, Teriyaki, Yakiniku ។
ដើម្បីធានាបាននូវគុណភាព យើងមានក្រុមឆែកគុណភាព QC ២ក្រុម។ ក្រុមទីមួយធ្វើការនៅមជ្ឈមណ្ឌលចែកចាយ ដោយពិនិត្យមើលគ្រឿងផ្សំមុនពេលបញ្ជូនចេញមក។ ក្រុមទី2 ឈរជើងនៅភោជនីយដ្ឋានជប៉ុន Fuji តាមសាខានីមួយៗ។ នៅពេលគ្រឿងផ្សំមកដល់ ពួកគេត្រួតពិនិត្យអ្វីៗគ្រប់យ៉ាង ដើម្បីប្រាកដថានៅស្រស់ មានសុវត្ថិភាព និងរក្សាទុកត្រឹមត្រូវតាមបច្ចេកទេស។ គ្រប់សាខារបស់ Fuji មានអ្នកជំនាញឆែក គុណភាព QC ពីរនាក់ ដែលមានជំនាញច្បាស់លាស់ ដោយប្រាកដថា មានតែគ្រឿងផ្សំគុណភាពខ្ពស់បំផុតតែប៉ុណ្ណោះ ដែលអាចយកមកប្រើប្រាស់ និងបម្រើជូនគ្រប់អតិថិជនទាំងអស់។
គួរបញ្ជាក់ថា សម្រាប់អតិថិជន ដែលមានបំណងចង់កក់បន្ទប់នៅ Fuji អាចទំនាក់ទំនងតាមរយៈលេខ 010 430 502 ៕