ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រមាណជាង ៣១ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ឆ្នាំ ២០២៤នេះ ភ្ញៀវទេសចរ ជាតិ អន្តរជាតិបាន មកកម្សាន្ដនៅខេត្តព្រះសីហនុ ធៀបនឹងឆ្នាំ ២០២៣ មានចំនួន៣១១.៤៧២នាក់កើនឡើង១៨,៦៩% ក្នុងនោះ•ភ្ញៀវជាតិ ៣០៣.៣៨២នាក់ កើនឡើង១៨,៨៦%•ភ្ញៀវបរទេស ៨,០៩០នាក់ កើនឡើង១២,៧០%១. ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាសរុប៣០៦.៤៨២នាក់ កើនឡើង១៦,៦៥% ក្នុងនោះ•ភ្ញៀវជាតិ៣០០,៧១៩នាក់ កើនឡើង១៨,៣១%•ភ្ញៀវបរទេស៥,៧៦៣នាក់ កើនឡើង៣,៨០%២. មានភ្ញៀវចូលតាមព្រលានយន្ត ហោះ០៩ជើង មានសរុប៧៣៩នាក់កើនឡើង១៧៧,៨១% ក្នុងនោះ. ភ្ញៀវជាតិ៩នាក់ ស្មើនឹងឆ្នាំមុន . ភ្ញៀវអន្តរជាតិ ៧៣០នាក់កើនឡើង១១៨៤,០៤% ៣. ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានាសរុប ៤.២៥១នាក់ កើនឡើង៧៤,៧៩% ក្នុងនោះ•ភ្ញៀវជាតិ ២.៦៥៤នាក់ កើនឡើង១៤៩,៩០%•ភ្ញៀវបរទេស ១.៥៩៧នាក់ កើនឡើង១៦,៦៥% ។