ភ្ញៀវទេសចរណ៍សរុប ១៧០.៥១៣នាក់ បានមកកំសាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យ ភ្ជុំបិណ្ឌ ពោលគឺកើនឡើង៥,៦៣% បើធៀបនឹងឆ្នាំកន្លងទៅ

ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ បានមកកំសាន្តនៅខេត្តព្រះសីហនុក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ តុលា ឆ្នាំ២០២៤ នាឪកាសបុណ្យភ្ជុំបិណ្យ បើធៀបនឹងឆ្នាំកន្លងទៅមាននភ្ញៀវទេសចរណ៍សរុប ១៧០.៥១៣នាក់ កើនឡើង៥,៦៣% ក្នុងនោះ
• ភ្ញៀវជាតិ១៦៥.៥៩៥នាក់ កើនឡើង៥,៤៤%
• ភ្ញៀវបរទេសសរុប៤.៩១៨នាក់ កើនឡើង១២,៥៦%

ក. ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប១៦៨.១៥៤នាក់ កើនឡើង៥,១៨% ក្នុងនោះ
• ភ្ញៀវជាតិ ១៦៤.៩១០នាក់ កើនឡើង៧,៥៩%
• ភ្ញៀវបរទេស ៣.២៤៤នាក់ ថយចុះ៩,៦៣%

ខ. មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន០៧ជើង ស្មើនឹង៤១០នាក់ កើនឡើង៩៤,៣១% ជាតិ០៨នាក់ កើនឡើង៣៣,៣៣% និងអន្តរជាតិ ៤០២នាក់ កើនឡើង៩៦,០៩%។

គ. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា
• មានភ្ញៀវសរុប១.៩៤៩នាក់ កើនឡើង៤៥,២៣% ក្នុងនោះ
• ភ្ញៀវជាតិ៦៧៧នាក់ ថយចុះ១១,៨៤%
• ភ្ញៀវបរទេស១.២៧២នាក់ កើនឡើង១២១,៦០% ។

ក្នុងនោះដែរយើងសង្កេតឃើញថា ភ្ញៀវទេសចរណ៍បានមកកំសាន្តនៅតាមបណ្តោយឆ្នេរសមុទ្រ រមណីយដ្ឋាន និងតាមបណ្ដាកោះនានា ដោយក្រាលកន្ទេលអង្គុយលេង នៅតាមបណ្តោយឆ្នេរសាធារណៈ ដែលរដ្ឋបាលក្រុង/ខេត្តព្រះសីហនុ បានរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

ទន្ទឹមនឹងនោះគណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកំសាន្តក្នុងខេត្តព្រះសីហនុ ដោយ មានកម្លាំងសមត្ថកិច្ចធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានា សុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕