ភ្លើងឆេះព្រៃនៅ Los Angeles ក្លាយជាប្រវត្តិសាស្រ្តបំផ្លិចបំផ្លាញដ៏ធំបំផុតរបស់អាម៉េរិក បន្តទៅ Hollywood Hills សម្លាប់មនុស្ស៥នាក់ហើយ ខណៈមនុស្សរាប់ពាន់ រាប់ម៉ឺននាក់កំពុងភៀសខ្លួនទាំងបង្ខំ
ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅពាសពេញតំបន់នៅទីក្រុង Los Angeles បានធ្វើឱ្យសង្កាត់នានារងនូវការបំផ្លិចបំផ្លាញដោយមិននឹកស្មានដល់ ដោយបានសម្លាប់ មនុស្ស៥នាក់ហើយ ហើយវាបាននឹងកំពុងគំរាមកំហែងដល់ទីកន្លែងដ៏ល្បីល្បាញ របស់វិស័យហូលីវូដអាម៉េរិកផងដែរ។ ក្រុមអ្នកស្រុកដែលអស់សង្ឃឹមបន្តរត់គេចខ្លួនចាប់ ពីថ្ងៃពុធនេះ ដោយសារតែអណ្តាតភ្លើងបានរាលដាលមកកាន់លំនៅដ្ឋានរបស់ពួកគេ ដោយមិនអាចគ្រប់គ្រងបាន ព្រោះតែកម្លាំងរុញច្រានជាជំនួយបន្ថែមពីកម្លាំងខ្យល់ព្យុះ សង្ឃរាយ៉ាងសង្រ្គប់ផងទើបរាលដាលលឿនបែបនេះ។ គ្រោះអគ្គិភ័យធំៗចំនួនបី លើកហើយដែលបានឆាបឆេះនៅមុនមួយថ្ងៃនៃហេតុការណ៍ភ្លើងឆាបឆេះដ៏អាក្រក់នេះ ខណៈដែលខ្យល់បក់បោកទៅកាន់តែទីតាំងឆ្ងាយទៅៗ។ ភ្លើងបានគ្របដណ្ដប់ទីក្រុង ទាំងមូលដោយផ្សែង និងផេះដ៏សំណល់ក្រាស់ ហើយបានបំផ្លាញខ្នងផ្ទះ នៅទូទាំងតំបន់ទីប្រជុំជន ចាប់ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិក ដល់ Pasadena ដែលភាគច្រើនក៏មានផ្ទះបែបអភិជនបែប Rose Parade ដ៏ល្បីល្បាញរបស់ហូលីវូដផងដែរ។ ភ្លើងឆេះព្រៃនេះគឺជាគ្រោះថ្នាក់ភ្លើងឆេះមួយ ដែលបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក ជាពិសេសគឺទីក្រុងដ៏ទំនើប LA នេះ។ កាលពីល្ងាចថ្ងៃពុធនោះដែរក៏មាន អគ្គិភ័យមួយទៀតបានកើតឡើងនៅ Hollywood Hills ខណៈរដ្ឋកាលីហ្វ័រញ៉ាបានព្យាយាមប្រយុទ្ធនឹងភ្លើងឆេះព្រៃជាច្រើនកន្លែងដែរ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានអាជ្ញាធរជូនដំណឹងឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែភ្លើងឆេះជាច្រើនកន្លែងនៅក្នុងតំបន់ Los Angeles ។ បញ្ជាឲ្យជម្លៀសមនុស្សចេញគឺជាកាតព្វកិច្ចថ្មីបំផុតបានធ្វើឡើងនៅល្ងាចថ្ងៃពុធនេះទាក់ទងនឹងភ្លើងឆេះមិនឈប់ដូចជាពន្លឺ Sunset នៅ Hollywood Hills ដែរ តែមិនមែនពន្លឺថ្ងៃលិចបែបធម្មជាតិទេ គឺជាភ្លើងឆេះព្រៃដ៏អាក្រក់ ដែលកំពុងលេបត្របាក់ផ្ទះនិងអាជីវកម្មជាង១០០០កន្លែងបាត់ទៅហើយនៅ Los Angeles ដែលភាគច្រើនជាផ្ទះវិស្សមកាលរបស់ក្រុមតារាហូលីវូដល្បីៗ គឺនៅទៅនេះដែរ៕
សម្រួលអត្ថបទ៖សុផារិន្ទ