មជ្ឈមណ្ឌលជាតិ កំចាត់រោគរបេងនិងហង់សិន បិទសន្និបាតប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នា រវាង ស្ថាប័ន សុខាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាតិ និង អន្តរជាតិនានា សហការបានយ៉ាងល្អ

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានថ្លែងយ៉ាងដូច្នេះនៅខណៈពេល ឯកឧត្តមអញ្ជើញបិទសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៨ ប្រចាំឆ្នាំ ២០២៤នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ មុន
នេះថា÷ទន្ទឹមនឹងសមិទ្ធិផលការងារប្រយុទ្ធនឹងជំងឺរបេង ទទួលបានជោគជ័យថែមទៀត ពិសេស ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចប់ជំងឺរបេង របស់កម្មវិធីជាតិ (២០២១-២០៣០) ក៏ដូចជាយុទ្ធសាស្រ្តបញ្ចប់ជំងឺ របេងសកលលោក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឯកឧត្តមសូម ផ្តល់នូវអនុសាសន៍ មួយចំនួន ដូចខាងក្រោមនេះ÷
1. ក្នុងឆ្នាំ ២០២៥ នេះ ត្រូវតែខិតខំប្រឹងប្រែងថែមទៀត ក្នុងការស្រាវជ្រាវអ្នកជំងឺរបេងគ្រប់សណ្ឋាន ទាំងអស់អោយបាន ៣៩ ១៤៩ ករណី និងសូមបន្តរក្សាឱ្យបានអត្រាព្យាបាលជោគជ័យលើស ៩០%
2. ជំរុញការផ្តល់សេវាស្រាវជ្រាវ និងព្យាបាលជំងឺរបេង ដល់ក្រុមមានហានិភ័យខ្ពស់ មានជាអាទិ៍ ការងារ របេង-អេដស៏ របេងពន្ធនាគារ របេងកុមារ របេងក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម និង របេងក្នុង ចំណោមមនុស្សចាស់ ។
3. ត្រូវរៀបចំ ពង្រឹង និងពង្រីកអោយបានប្រសើរឡើងថែមទៀត ក្នុង ការងារប្រយុទ្ធនឹងជំងឺរបេងស៊ាំនឹង ឱសថ ដោយសហការជាមួយនឹងភាគីពាក់ព័ន្ធ ជាពិសេសជំរុញលើកទឹកចិត្តយ៉ាងណា អោយ អ្នកជំងឺ ប្រើប្រាស់ថ្នាំរបេងអោយបានត្រឹមត្រូវ និងរហូតដល់ចប់។
4 ត្រូវរក្សាអោយបានដំណើរការ សកម្មភាពការងារប្រយុទ្ធនឹងជំងឺរបេង នៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងពង្រីកថែមទៀត អ្នកជំងឺ។ សកម្មភាពស្រាវជ្រាវថែទាំព្យាបាលជំងឺនៅតាមសហគមន៍ដែលនៅជិតផ្ទះ
* បន្តជំរុញការចូលរួម ពីស្ថាប័នសុខាភិបាលដទៃទៀត ដូចជា អគ្គនាយកដ្ឋានពន្ធនាគារ នាយកដ្ឋាន៖ សុខាភិបាលនៃ ក្រសួងមហាផ្ទៃ សេវាថែទាំសុខភាពផ្នែកឯកជន រាប់បញ្ចូលទាំងអង្គការក្រៅរដ្ឋាភិបាល និងសមាគមកម្ពុជា ក្នុងការប្រយុទ្ធ នឹងជំងឺរបេង។
6. ពង្រឹងថែមទៀត កិច្ចសហប្រតិបត្តិការ ជាមួយដៃគូគ្រប់លំដាប់ថ្នាក់ និងជំរុញថែមទៀត ការគៀងគរ ធនធាន ដើម្បីសម្រេចទិសដៅរបស់កម្មវិធី សំរាប់ឆ្នាំ ២០២៥ និងឆ្នាំបន្ត ដែលក្នុងនោះរាប់ទាំងអ្នក ផ្តល់ជំនួយដែលមានស្រាប់ និងខិតខំគៀងគរធនធានពីអ្នកផ្តល់ជំនួយថ្មីៗថែមទៀត។
ឯកឧត្តមអនុរដ្ឋលេខាធិការ មានជំនឿថា លោក លោកស្រី តំណាងអាជ្ញាធរមូលដ្ឋាន មន្ត្រីដឹកនាំ សុខាភិបាល និងមន្ត្រីគ្រប់គ្រង ការងារបេង គ្រប់ថ្នាក់ ពិតជាជ្រាប និងយល់ច្បាស់ពីបញ្ហានេះ។ ដូច្នេះយើង ត្រូវរួមសហការគ្នាជំនះដោះស្រាយនូវរាល់ចំណុចខ្វះខាតទាំងនេះ រួចហើយពង្រឹងចំណុចខ្លាំង ឱ្យកាន់តែមានលក្ខណៈប្រសើរឡើង ដើម្បីចូលរួម សម្រេចឱ្យបាននូវ គោលនៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព នាដំណាច់ ឆ្នាំ២០៣០ និង គោលដៅនៅ បណ្តាឆ្នាំបន្ត ក៏ដូចជារួមចំណែក ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសុខមាលភាពសង្គម ។
លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ កម្មវិធីជាតិកំចាត់រោគរបេង សម្រេចបានសមិទ្ធិផលសំខាន់ៗថ្មីបន្ថែមទៀត ពិសេស ការបន្ត រក្សាបាននូវអត្រាព្យាបាលជោគជ័យ លើសពី ៩០% និងបានស្រាវជ្រាវរកឃើញ ជំងឺរបេង គ្រប់សណ្ឋានសរុប ចំនួន ៣៣ ៧៦៩ ករណី ។ ការរក្សាបាន ការគ្របដណ្តប់នៃដំណើរការសេវារបេង នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ទាំងអស់ទូទាំងប្រទេស ព្រមទាំងមានសេវាររបងនៅតាមសារាគមន៍ ផងដែរ ។
ប្រទេសកម្ពុជាយើង បានកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេង គួរអោយកត់សំគាល់ គឺ គ្រាឈឺ រឺ អាំងស៊ីដង់ បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ នៅឆ្នាំ២០០០ មកត្រឹម ៣៥ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ នៅឆ្នាំ២០២៣ ដែលស្មើនឹងការធ្លាក់ចុះ ៤២% ឯអត្រា ស្លាប់ បានធ្លាក់ចុះពី ៤២ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២១ ករណីក្នុង ចំណោមប្រជាជន ១០០ ០០០ នាក់ នៅឆ្នាំ២០២៣ ដែលស្មើនឹងការធ្លាក់ចុះ ៥០% ៕