មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ៖ គម្រោងការដ្ឋានដាក់លូអង្គត់ផ្ចិត១ម៉ែត្រដ៏មានសារៈសំខាន់ មានប្រវែងសរុបជាង ១៥០០ម៉ែត្រ (សម្រេចបាន៩០% ) ប្រកបដោយគុណភាព សុវត្ថិភាពការងារ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ

គម្រោងដាក់លូអង្គត់ផ្ចិត១ម៉ែត្រប្រវែងសរុបជាង ១៥០០ម៉ែត្រថ្មី និងកប់ខ្សាច់ ប្រកបដោយគុណភាព សុវត្ថិភាព  កម្រាស់លូ១តឹកខណ្ឌមានជ័យ របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ខណ្ឌមានជ័យ នៅលើកំណាត់ផ្លូវលេខ៨៧BT និងផ្លូវលេខ៣២BT សង្កាត់បឹងទំពន់ទី២  ហូរមកប្រឡាយមេបឹងទំពន់ស្ថានីយ៍បូម គឺជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការជនលិចទឹកភ្លៀង ពីផ្លូវលេខ៣២BT តំបន់វត្តដំបូកខ្ពស់  តំបន់ផ្លូវលេខ៨៧BT ជាពិសេសនូវភូមិសាស្រ្តសង្កាត់បឹងទំពន់ទី២ នៅរដូវវស្សាជាដើម ។

គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ  ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌមានជ័យ បានបញ្ជាក់ថា ការងារប្រព័ន្ធលូថ្មីដ៏មានសារៈសំខាន់ សង្កាត់បឹងទំពន់ទី២  ផ្លូវលេខ៨៧BT និងផ្លូវ៣២BT  (សម្រេចបាន ៩០%) តាមផែនការ ប្រកបដោយសុវត្ថិភាពការងារ និងគុណភាព ។

រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌមានជ័យ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូបានជិតបញ្ចប់នាពេលនេះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះមេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់៕