មិនដល់២សប្តាហ៍ផងសហរដ្ឋអាមេរិកជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ-បុកគ្នាលើអាកាស-បុកលើដី ធ្លាក់ចូលសមុទ្រ៤ករណីផ្ទួនៗគ្នា! ដោយចុងក្រោយនេះគឺនៅរដ្ឋ Arizona សម្លាប់មនុស្សម្នាក់ទៀត

អាជ្ញាធរបាននិយាយថាមនុស្សម្នាក់បានស្លាប់ និងផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះឯកជនមួយគ្រឿងបានបុកគ្នានៅរសៀលថ្ងៃចន្ទនេះ(ម៉ោងនៅអាម៉េរិក) ក្នុងបរិវេណឯអាកាសយានដ្ឋាន Scottsdale ក្នុងរដ្ឋ Arizona ។ យោងតាមលោកស្រី Kelli Kuester ជាអ្នកសម្របសម្រួលផែនការអាកាសចរណ៍ និងផ្សព្វផ្សាយនៅអាកាសយានដ្ឋាន Scottsdale បានឱ្យដឹងថា យន្តហោះបែបធុរកិច្ចខ្នាតមធ្យមមួយគ្រឿងនេះបានបុកយន្តហោះជំនួញខ្នាតមធ្យមមួយផ្សេងទៀតដែលចតនៅលើគំនូសឯកជនភាពរបស់ពួកគេ។ យោងតាមលោក Kuester បានបញ្ជាក់ថាយន្តហោះមួយគ្រឿងបានបើកចេញពីផ្លូវរត់ ហើយបានបុកជាមួយយន្តហោះប្រភេទ Gulfstream 200 ដែលកំពុងចតចោល។ លោកស្រីបាននិយាយថា វាហាក់ដូចជាឧបករណ៍ចុះចតបឋមរបស់យន្តហោះមានបញ្ហាទើបជ្រុលទៅបានបុកគ្នាបែបនេះ។ យោងតាមលោក ស្រី Kuester បានឱ្យដឹងទៀតថា មនុស្ស៤នាក់នៅលើយន្តហោះទាំងពីរនោះ ដោយ៣នាក់នៅលើជនហោះបង្ករហេតុបានចាកចេញពីទីក្រុង Austin រដ្ឋតិចសាស់ និងម្នាក់ទៀតនៅក្នុងយន្តហោះចតចោល។ ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ Scottsdale លោក Dave Folio បាននិយាយថា មនុស្សពីរនាស់បានរងរបួសនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាក៏ត្រូវបានគេបញ្ជូនទៅកាន់មជ្ឈមណ្ឌលដើម្បីព្យាបាលរបួសដែរ ហើយម្នាក់ទៀតស្ថិតក្នុងស្ថានភាពស្រាលនៅឯនៅមន្ទីរពេទ្យ។ លោកបាននិយាយថា ពួកគេកំពុងធ្វើការដោយយកចិត្តទុកដាក់ដើម្បីស្រង់សពមនុស្សដែលស្លាប់កៀបជាប់យន្តហោះ។ លោក Folio បាននិយាយថា “គំនិត និងការអធិស្ឋានរបស់យើងចេញទៅកាន់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនឹងរឿងនេះ” ។ សូមបញ្ជាក់ថាហេតុការណ៍ប៉ះទង្គិចគ្នានៅអាកាសយានដ្ឋាន Scottsdale កើតឡើងបន្ទាប់ពីគ្រោះមហន្តរាយអាកាសចរណ៍ធំៗចំនួនបីលើករបស់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះដោយក្នុងនោះមានយន្តហោះពាណិជ្ជកម្ម និងឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបុកគ្នានៅជិតរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីរបស់អាម៉េរិកកាលពីថ្ងៃទី ២៩ ខែមករា ដោយបានសម្លាប់មនុស្ស ៦៧ នាក់។ យន្តហោះដឹកជញ្ជូនវេជ្ជសាស្រ្តបានធ្លាក់នៅទីក្រុង Philadelphia កាលពីថ្ងៃទី៣១ ខែមករា ដោយបានសម្លាប់មនុស្ស៦នាក់នៅលើយន្តហោះ និងមនុស្សម្នាក់ទៀតនៅលើដី។ ហើយកាលពីសប្តាហ៍មុនដែរ យន្តហោះដឹកអ្នកដំណើរតូចមួយបានធ្លាក់នៅភាគខាងលិចរដ្ឋអាឡាស្កា ពេលធ្វើដំណើរទៅកាន់សហគមន៍មជ្ឈមណ្ឌល Nome ដោយបានសម្លាប់មនុស្សទាំងអស់៦នៅលើយន្តហោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ