មិនធម្មតា!ទីបំផុតលោក Donald Trump យកឈ្នះលោកស្រី Kamala Harris ដោយលទ្ធផល២៧៧ទល់នឹង២២៦នឹងក្លាយជាប្រធានាធិបតី អាម៉េរិកទី៤៧និងជាលើកទី២ក្នុងឆាកជីវិតលោកដែរ!

ទីបំផុតយុទ្ធនាការបោះឆ្នោត និង ការបោះឆ្នោតដ៏ស្វិតស្វាញបានបញ្ចប់ហើយដោយសហរដ្ឋអាម៉េរិកទទួលបានលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧បានហើយ គឺលទ្ធផលជ័យជន្នះមិនទាន់ផ្លូវការបានទៅលើអតីតប្រធានាធិបតីអាម៉េរិកទី៤៥ អំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ គឺលោក Donald Trump ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ឬ Republican Party ទទួលបានសម្លេងពីអង្គបោះឆ្នោត២៧៧ ទល់នឹងលោកស្រី Kamala Harris ជាបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ឬ Democracy Party ដែលទទួលបាន២២៦សម្លេង ពីអ្នកតំណាងពីគ្រប់រដ្ឋទាំង៥៣៨នាក់។  តាមរយៈលទ្ធផលបោះឆ្នោតដ៏ក្តៅគគុកនេះដែរ លោក Donald Trump ដែលមានអាយុ៧៨ឆ្នាំ នឹងបន្តក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក និងជាអាណត្តិទី២ របស់លោក ខណៈលោក J.D. Vance ឬ James David Vance នឹងក្លាយជាអនុប្រធានាធិបតីរបស់លោក មកពីគណបក្សសាធារណរដ្ឋ ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកប្រើប្រាស់ប្រព័ន្ធ Electoral College ដើម្បីជ្រើសរើសប្រធានាធិបតីជារៀងអាណត្តិដោយក្នុងនោះរដ្ឋនីមួយៗបានកំណត់ចំនួននៃការបោះឆ្នោត ហើយរដ្ឋភាគច្រើនប្រើប្រាស់ប្រព័ន្ធ “winner-takes-all” ឬ “អ្នកឈ្នះ-យក-ទាំងអស់” ។ បេក្ខជនដែលឈ្នះការបោះឆ្នោតភាគច្រើនគឺត្រូវការ (២៧០ក្នុងចំណោម៥៣៨) នោះបេក្ខភាពនឹងឈ្នះតំណែងប្រធានាធិបតីជាក់ជាមិនខាន។ ១. ពលរដ្ឋអាមេរិក (ប្រមាណ ១៥០លាននាក់) បោះឆ្នោតឆ្នោតរើសអ្នកតំណាងចំនួន ៥៣៨ នាក់ (ចាប់ផ្ដើមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤)។ លើសពីនេការចូលកាន់តំណែងប្រធានាធិបតីផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ម៉ោងនៅសហរដ្ឋអាម៉េរិក។ កន្លងទៅលោក Donald Trump ធ្លាប់បានប្រកាសគោលនយោបាយរបស់លោកថាប្រសិនបើលោកឈ្នះឆ្នោតឆ្នាំ២០២៤ លោកនឹង -នឹងវិធានការកែលម្អសេដ្ឋកិច្ច 

-ពង្រឹងសន្តិសុខជាតិ និងការធ្វើឲ្យការងារជនអន្តោប្រវេសន៍កាន់តែតឹងរ៉ឹងជាងមុន

-សាងសង់ជញ្ជាំងព្រំដែនបន្ថែមទៀត និងប្រើប្រាស់ឆ្មាំការពារជាតិដើម្បីជួយដល់ការអនុវត្តច្បាប់ជនអន្តោប្រវេសន៍

-លោកនឹងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះមនុស្សដែលបោកប្រាស់ក្នុងការបោះឆ្នោតកន្លងមក

-លោកនឹងធ្វើការផ្លាស់ប្តូរដ៏ធំនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាលដោយដកការការពារនៃការងារសម្រាប់វណ្ណៈកម្មករសហព័ន្ធ 

-លោកនឹងធ្វើអោយមានភាពងាយស្រួលជាងមុននៃវិធានការបណ្តេញបុគ្គលិកណាដែលរដ្ឋរកឃើញថាពុករលួយ ៕