«មុនពេលធ្លាក់យន្តហោះប្រពន្ធខ្ញុំអង្គុយក្បែរខ្ញុំ! ស្រាប់តែពេលជួបគ្រោះថ្នាក់ខ្ញុំបាត់ប្រពន្ធខ្ញុំរហូត» នេះជាសំដីបុរសជាអ្នកដំណើរក្នុងយន្តហោះ Azerbaijan Airline! ខណៈតួលេខមនុស្សស្លាប់កើនដល់៣៨នាក់ហើយ
មន្ត្រីកាហ្សាក់ស្តង់បាននិយាយថាមនុស្ស៣៨នាក់ត្រូវគេបញ្ជាក់ថាបាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ Azerbaijani (អាហ្សាក់បៃហ្សង់)កាលពីម្សិលមិញនៅជិតទីក្រុង Aktau នៃប្រទេសកាហ្សាក់ស្តង់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថ្ងៃនេះថា ឧបនាយករដ្ឋមន្ត្រីកាហ្សង់ស្តង់ លោក Kanat Bozumbaev បានអញ្ជើញទៅទៅសួរសុខទុក្ខអ្នករស់រានមានជីវិតពីឧប្បត្តិហេតុធ្លាក់យន្តហោះនោះដែរនៅឯមន្ទីរពេទ្យក្នុងស្រុក និងបានចូលរួមធ្វើបច្ចុប្បន្នភាពពីចំនួនមនុស្សស្លាប់ផ្លូវការ នឹងអាចបន្តកើនឡើង ខណៈលោកក៏បានជួបជាមួយនឹងមន្ត្រីអាហ្សាក់បៃហ្សង់នានាដើម្បីសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំនេះ។ ចំណែកអ្នកនៅរស់រានមានជីវិតទាំងអស់មិនទាន់អាចបញ្ចេញអត្តសញ្ញាណបាននៅឡើយទេ ប៉ុន្តែអ្នកជំងឺជាបុរសម្នាក់ដែលនៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបាននិយាយថាគាត់មិនទាន់រកឃើញប្រពន្ធរបស់គាត់នៅឡើយទេបន្ទាប់ពីជួបហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់នេះប្រចាំជីវិតរបស់លោក។ គាត់បាននិយាយទាំងអួលដើមករថា “មុនពេលធ្លាក់យន្តហោះនោះគឺប្រពន្ធខ្ញុំគឺអង្គុយក្បែរខ្ញុំនៅឡើយទេ ហើយពេលធ្លាក់ដល់ដីភ្លាមៗស្រាប់តែខ្ញុំបាត់ប្រពន្ធរបស់ខ្ញុំ ហើយខ្ញុំក៏មិនដឹងថានាងនៅទីណាដែរពេលនេះ មានតែរង់ចាំដំណឹងពីក្រុមមន្រ្តីសង្រ្គោះ” នេះជាអ្វីដែលលោកប្រាប់អ្នកព័ត៌មាន។ ចំណែកការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសអាហ្សាក់បៃហ្សង់បាននិយាយពេលយន្តហោះធ្លាក់ភ្លាមនោះថាគឺមានមនុស្ស៣២ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា ក្នុងចំណោមមនុស្សទាំង៦៧នាក់នៅលើតួយន្តហោះនោះ។ សូមបញ្ជាក់ថាយន្តហោះដែលបានធ្លាក់នេះជាប្រភេទយន្តហោះ AZAL Embraer 190 បានធ្លាក់ចុះអំឡុងពេលបង្ខំចិត្តចុះចតខុសទិសដៅ អំឡុងពេលធ្វើដំណើរពីរដ្ឋធានី Baku របស់ប្រទេស អាហ្សាក់បៃហ្សង់ ទៅកាន់ទីក្រុង Grozny ដែលស្ថិតនៅភាគខាងជើងតំបន់ Caucasus របស់ប្រទេសរុស្ស៊ី៕
សម្រួលអត្ថបទ៖សុផារិន្ទ