យន្តហោះ Drone ចំនួន២០០គ្រឿងបានបង្ហោះពាសពេញផ្ទៃមេឃ ក្នុងពិធីបុណ្យសពសម្តេចប៉ាប Francis ក្នុងតំបន់ Montserrat Abbey ដ៏ល្បីល្បាញនៅអេស្ប៉ាញ

យន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងបានហោះហើរពាសពេញផ្ទៃមេឃបង្គុំជារូបតំណាងនៃតំបន់ Montserrat Abbey របស់ប្រទេសអេស្ប៉ាញ ដែលជាទម្រង់នៃរូបតំណាងសាសនាកាតូលិក រួមទាំងរូបតំណាងរបស់សម្តេចប៉ាប Francis ក្រោយពីប៉ុន្មានម៉ោងបន្ទាប់ពីពិធីបុណ្យសពរជាផ្លូវការបស់សម្តេចប៉ាបនៅបុរីវ៉ាទីកង់។ ពិធីគោរពវិញ្ញាណក្ខន្ធជូនចំពោះសម្តេចប៉ាបនាវេលាពាក់កណ្តាលអធ្រាត្រដោយបំពាក់យន្តហោះគ្មានមនុស្សបើក ឬ Drone ចំនួន២០០គ្រឿងដែលជាផ្នែកមួយនៃកម្មវិធីបុណ្យ Virgin of Montserrat របស់ក្រុមសាសនាកាតូលិកដែលត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី២៦ខែមេសានោះដែរ។ បង្គុំរូបតំណាងពី Drone នេះមានរយៈពេល១៥នាទី ពិតជាមានភាពល្អឥតខ្ចោះ និង អស្ចារ្យខ្លាំងណាស់ ដោយសារ Drone បានបង្ហាញនូវរូបភាពថ្មីរបស់សម្តេចប៉ាប Francis និង Virgin of Montserrat ក៏ដូចជារូបរាងរបស់ព្រះវិហារ និងពហុកំពូលតំណាងនៃព្រះវិហារដែលស្ថិតនៅផ្នែកខាងលើបំផុតថែមទៀត ដោយស្ថិតនៅចម្ងាយ៦៤គីឡូម៉ែត្រ នាភាគខាងជើងនៃទីក្រុងបាសេឡូណា រូបតំណាង Montserrat Abbey បានចូលរួមប្រារព្ធខួបសហស្សវត្សរ៍របស់ខ្លួនដែរអំឡុងឆ្នាំ២០២៥នេះ។ វត្តមាននៃក្រាំងសន្លឹកព្រះកម្ពីដ៏បរិសុទ្ធនិងមានតម្លៃខ្ពស់បំផុតក្នុងមជ្ឈិមសម័យកាលខ្លះរបស់ពិភពលោកដកស្រង់ចេញពីព្រះកម្ពី Gregorian បង្ហាញជូនមហាជនទាំងអស់៕
សម្រួលអត្ថបទ៖ សុផារិន្ទ