យុវជន ត្រូវចៀសវាងជាដាច់ខាត ក្នុងការសាកល្បង ឬ ការប្រើប្រាស់បារីអេឡិចត្រូនិក បេីទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ

យុវជន ត្រូវចៀសវាងជាដាច់ខាត ក្នុងការសាកល្បង ឬ ការប្រើប្រាស់បារីអេឡិចត្រូនិក បេីទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ។ នេះជាការលេីកឡេីងរបស់លោកជំទាវ ជា សុីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ បាមលេីកឡេីង ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិចលើសុខភាព”ដែលពិធីនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៤។ លោកជំទាវ ជា សុីណា ឃួង ស្រេង បានបញ្ជា់ថា យុវជន ត្រូវចៀសវាងជាដាច់ខាត ក្នុងការសាកល្បង ឬ ការប្រើប្រាស់បារីអេឡិចត្រូនិក បេីទោះបីមានការបង្ខំ ឬ អូសទាញពីជនណាក៏ដោយ។ ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette) បាននឹងកំពុងរីករាលដាលក្នុងចំណោមយុវវ័យនៃបណ្តា ប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយពួកគេ ផ្តើមចេញពីការសាកល្បងប្រើប្រាស់តៗគ្នា និងនិយមប្រើប្រាស់បង្អួត ភាពសង្ហាទាន់សម័យ រហូតមានយុវជនខ្លះ ឈ្លក់វង្វេងប្រើប្រាស់ បោះបង់ ចោលការសិក្សា បង្កហានិភ័យដល់គ្រួសារ និងសង្គមជាតិគួរឱ្យព្រួយបារម្ភ។ ការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនត្រឹមតែបានធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ក្មួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើខុសច្បាប់ ដែលត្រូវប្រឈមមុខ នឹងទោសពន្ធនាគារ ថែមទៀតផង។ លោកជំទាវបានសូមក្មួយៗនាំយកនូវ ព័ត៌មាន និងចំណេះដឹងទាំងឡាយ ដែលខ្លួនទទួលបាន ក្នុងកម្មវិធីនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ សាច់ញាត្តិ និងមិត្តភក្តិ ជាពិសេសយុវវ័យដទៃទៀតក្នុង សហគមន៍ដែលក្មួយៗកំពុងរស់នៅ ដើម្បីយើងរួមគ្នា ឈានទៅលុបបំបាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ចេញពីសង្គមជាតិយើង។ ត្រូវរួមគ្នាឃាត់ទុក ឬ រាយការណ៍ ប្រសិនបើយើងបាន ឃើញការចរាចរ ការជួញដូរ និងការប្រើប្រាស់បារី អេឡិចត្រូនិច តាមគ្រប់រូបភាព ដើម្បីឱ្យអាជ្ញាធរមាន សមត្ថកិច្ច ចាត់វិធានការបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព៕ គូសបញ្ជាក់ថា សិក្ខាសាលា អប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិចលើសុខភាពគោលបំណងចង់អោយសិក្ខាកាមដែលជាសមាជិកាសកម្ម សមាជិកគាំទ្រ សមាគម កាយឫទ្ធិនារី កម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ ជាមួយនិងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។