ដាំណាំកាហ្វេខេត្តមណ្ឌលគិរីមានសារៈសំខាន់ ទាក់ទងនឹង សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌សម្រាប់ជនជាតិដើមភាគតិចព្នង និងសហគមន៍ក្នុងតំបន់នេះ។
កាហ្វេគឺជាផលិតផលសេដ្ឋកិច្ចសំខាន់មួយសម្រាប់ជនជាតិដើមភាគតិចព្នងនាពេលបច្ចុប្បន្ននេះ ។ វាជាប្រភពចំណូលសំខាន់តាមរយៈការដាំដុះ និងការលក់ដុំពីខេត្តមណ្ឌលគិរីទៅទីផ្សារជាតិ និងអន្តរជាតិ កាហ្វេធម្មជាតិពីតំបន់នេះមានគុណភាពខ្ពស់ និងមានតម្លៃលក់ល្អនៅលើទីផ្សារ។
ការដាំកាហ្វេជាផ្នែកមួយនៃវប្បធម៌ និងការរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើម វាបានបញ្ជូនតាមបែបប្រពៃណីពីមួយជំនាន់ទៅមួយជំនាន់ ដោយប្រើបច្ចេកទេសធម្មជាតិ និងការដាំដុះគោរពចំពោះបរិស្ថាន កាហ្វេនៅក្នុងតំបន់នេះត្រូវបានមើលឃើញជាផលិតផលដែលបង្ហាញអត្តសញ្ញាណ និងសេរីភាពរបស់ជនជាតិដើមភាគតិច ។
ទេសចរណ៍កាហ្វេក៏កំពុងក្លាយជាកត្តាចំនូលសំខាន់សម្រាប់សហគមន៍ ទេសចរណ៍អាចស្វែងយល់ពីវិធីដាំកាហ្វេ ធ្វើកាហ្វេ និងភ្លក់កាហ្វេដោយផ្ទាល់ពីជនជាតិដើម។
កាហ្វេខេត្តមណ្ឌលគិរីមិនត្រឹមតែមានតម្លៃសេដ្ឋកិច្ចនោះទេ តែវាបានជួយការពារបរិស្ថាន និងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចក្នុងតំបន់នេះផងដែរ។
Credit :តុង លេង