រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំស្តង់តាំងពិព័រណ៍ដើម្បីអបអរពិធីបុណ្យអុំទូក ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤
ពិធីតាំងពិព៌ណពាណិជ្ជកម្ម ភូមិ១ ផលិតផល១ បានបង្ហាញពី ភូមិ១ ផលិតផល១ យ៉ាងសកម្ម ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរពាក់ព័ន្ធក្នុងនោះបានដំណើរការតាំងពិរព័ណ៍ភូមិ១ ផលិតផល១នេះ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរ អង្គភាព ដៃគូ ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធបានរៀបចំសម្អាត អនាម័យ តុបតែងលំអ តាមទីសាធារណៈ តាមដងផ្លូវទាំងពេលថ្ងៃ ទាំងពេលយប់ គឺពេលយប់ មានការតាំងភ្លើងលម្អភ្លឺរន្ទាល ចម្រុះពណ៌ផងដែរ ចំណែកសន្តិសុខ សណ្តាប់ធ្នាប់វិញមាន របៀបរៀបរយ ស្ថេរភាពនយោបាយពេញលេញ នៅទីតាំងប្រារព្ធពិធីបុណ្យអុំទូក សម្រាប់ទទួលប្រជាពលរដ្ឋបានមកទស្សនាកម្សាន្តសប្បាយផងដែរ។
ដោយសារប្រទេសជាតិកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានធ្វើបុណ្យទាន និងដើរកម្សាន្តសប្បាយទៅកាន់ទីជិតឆ្ងាយក្នុងខេត្ត និងទៅកាន់បណ្តាខេត្តក្នុងនោះក៏មានកងកម្លាំង គ្រប់កងឯកភាពត្រូវបន្តពង្រឹងសន្តិសុខ សុវត្តិភាពទៅតាមគោលដៅរបស់ខ្លួនដើម្បីការពារសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទៅកម្សាន្តនានាផងដែរ៕
សូមបញ្ជាក់ជូនថា ក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ស្ពឺ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។